បញ្ហាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ នៅក្នុងមូលដ្ឋានខណ្ឌ៧មករា គឺជាបញ្ហាចម្បងដែលរដ្ឋបាលខណ្ឌ៧មករា បានធ្វើជាប្រចាំដើម្បីធានាបាននូវសន្តិសុខសណ្ដាប់ធ្នាប់នៅក្នុងមូលដ្ឋាន
ភ្នំពេញ៖ នៅថ្ងៃព្រហស្បតិ៍ ៨រោច ខែពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី ៣០ ខែឧសភា ឆ្នាំ ២០២៤ វេលាម៉ោង ៨:៣០ នាទីព្រឹក លោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌ៧មករា បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ៧មករា បន្តចុះរៀបចំ សណ្ដាប់ធ្នាប់ របៀបរៀបរយសាធារណៈ នៅបណ្តោយផ្លូវ មហាវិថីព្រះសីហនុ (២៧៤) សង្កាត់បឹងព្រលឹត និង សង្កាត់វាល់វង់ ខណ្ឌ៧មករា។
ជាលទ្ធផល: កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ៧មករា បានធ្វើការជូនដំណឹង និងបានចុះអប់រំណែនាំដោយផ្ទាល់ឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលកំពុងប្រកបអាជីវកម្មនៅលើចិញ្ចើមផ្លូវសាធារណៈត្រូវខិតចូលទៅក្នុងគំនូសដែលអាជ្ញាធរបានកំណត់ជូន ដើម្បីងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ និងទទួលបានសណ្តាប់ធ្នាប់របៀបរៀបរយល្អប្រសើរ ។