ឯកឧត្តម ខាន់ សុផល ៖ បន្តតាមដាន មុខសញ្ញាដែលធ្លាប់បង្កបញ្ហាអុកឡុកក្នុងមូលដ្ឋានដែលធ្លាប់អប់រំណែនាំចុះកិច្ចសន្យា( បងធំ បងតូច)

កែប, នៅព្រឹកថ្ងៃពុធ ៧រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ខាន់ សុផល ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកែប បានដឹកនាំកិច្ចប្រជុំ ពាក់ព័ន្ធនឹងករណីក្មេងទំនើង ដោយមានការចូលរួម ពីលោកព្រះរាជអាជ្ញារង លោកស្នងរង លោកមេបញ្ជាការរង លោកអធិការក្រុង , ស្រុក លោកប្រធានមន្ទីរ អនុប្រធាន ប្រធានការិយាល័យ និង មន្ដ្រីជំនាញ ។

ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តម ខាន់ សុផល បានធ្វើការណែនាំ ពីការអនុវត្ត តួនាទីភារ:កិច្ចដល់មន្រ្ដីនគរបាលយុត្តិធម៌ និងបញ្ហាប្រឈមការងារចាំបាច់មួយចំនួនដូចខាងក្រោម ៖

*សូមអោយសមត្ថកិច្ចចាត់វិធានការណ៍ និងរាយការណ៍ជាបន្ទាន់ មកតំណាងអយ្យការអោយបានទាន់ពេលវេលា និង ច្បាស់លាស់.

*តាមដានមុខសញ្ញាដែលធ្លាប់បង្កបញ្ហាអុកឡុកក្នុងមូលដ្ឋានដែលធ្លាប់អប់រំណែនាំចុះកិច្ចសន្យា( បងធំ បងតូច).

*បច្ចុប្បន្នបញ្ហាក្មេងទំនើងក្នុងទឹកដីខេត្តកែបមិនមានទេ តែត្រូវការពារ បង្ការ ករណីមានកេ្មងទំនើងឆ្លងមកពីខេត្តផ្សេង.

*សូមមើលការជួបជុំ របស់ក្មេងៗបើមានការសង្ស័យអាចឃាត់ឆែកឆែរក្រែងមាន ដាវ កាំបិត រួមទាំងអាវុធផ្សេងៗ លើមធ្យោយបាយម៉ូតូ ឡាន…ល..។

*ត្រូវសហការល្អជាមួយសមត្ថកិច្ចខេត្តផ្សេងៗ ជាពិសេសខេត្តជាប់ព្រំប្រទល់ដែនដីរបស់ខ្លួន.

*សំនួរ និង ចម្លើយ .

ឯកឧត្តម ខាន់ សុផល បានកោតសរសើរ ដល់កងកំលាំងទាំងអស់ ដែលជាមន្រ្ដីនគរបាលយុត្តិធម៌ ដែលខិតខំបំពេញតួនាទីភារកិច្ចបានយ៉ាងល្អប្រសើរ ប្រកបដោយការទទួលខុសត្រូវខ្ពស់ ។

អត្ថបទដែលជាប់ទាក់ទង
Open

Close