អភិបាលខេត្តព្រះវិហារ ចុះពិនិត្យទីតាំងកើតហេតុ និងចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុត ដល់គ្រួសារសពដែលទទួលមរណភាពដោយបើកត្រាក់ទ័រភ្ជួរដីជាន់មីនតោន នៅក្នុង ស្រុកជាំក្សាន្ត
ខេត្តព្រះវិហារ៖ កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ចុះពិនិត្យទីតាំងកើតហេតុ នឹងចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុត និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនរបស់រាជរដ្ឋាភិបាល ទៅប្រគល់ជូនលោកស្រី ថាន់ ចំរើន (ប្រពន្ធ) និងក្រុមគ្រួសារ ចំពោះមរណភាព លោក ថោង ចន អាយុ ៣៨ឆ្នាំ ជាសមាជិកក្រុមប្រឹក្សាឃុំរំដោះស្រែ រស់នៅក្នុងភូមិស្វាយ ឃុំរំដោះស្រែ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បានទទួលមរណភាពដោយបើកត្រាក់ទ័រភ្ជួរដីជាន់មីនតោន ក្នុងចំការបំរុងដាំដំឡូងមី នៅល្ងាចថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង៦៖១៦នាទីល្ងាច។
សូមបញ្ជាក់ថា ថវិកាចូលរួមរំលែកទុក្ខរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ចំនួន ១០លានរៀល,សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ចំនួន ៣០លានរៀល,ឯកឧត្តម ម៉ៅ សុផាន់ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះវិហារ ចំនួន ៤លានរៀល,ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ចំនួន ៤លានរៀល ព្រមទាំងគ្រឿងឧបភោគបរិភោគមួយចំនួនទៀត៕
ប្រភព ៖ មន្ទីរព័ត៌មានខេត្តព្រះវិហារ