បង្កភាពអនាធិបតេយ្យ ធ្វើឲ្យប៉ះពាល់លើផ្លូវសាធារណៈ (រវាងម្ចាស់ហាង និងម្ចាស់ហាង) អាជ្ញាធរ ចុះបិទ តែម្តង…!
ភ្នំពេញ៖ អនុវត្តតាមការដឹកនាំរបស់លោក សក់ ច័ន្ទកញ្ញារិទ្ឋ អភិបាល នៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌ នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង ១៦:៣០ នាទីយប់ លោកផុន សុផាន អភិបាលរងខណ្ឌ បានដឹកនាំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ ចុះត្រួតពិនិត្យ និងណែនាំទីតាំងខារ៉ាអូខេ ចំនួន ០២ទីតាំង និងបិទទីតាំងខារ៉ាអូខេ ចំនួន ០២ទីតាំង ស្ថិតនៅមហាវិថី សម្តេច គង់ សំអុល ភូមិត្រពាំងល្វា២ សង្កាត់កាកាបទី១ ពេលចុះដល់ទីតាំងខាងលើនេះក្រុមការងារបានធ្វើការណែនាំ ដូចខាងក្រោម៖
១/ខារ៉ាអូខេ ចំនួន ០២ទីតាំង នាមករណ៍ យូ ធី KTV និង អាណាចក្ររីករាយ ក្រុមការងារបានធ្វើកំណត់ហេតុបិទទីតាំងអាជីវកម្ម មូលហេតុម្ចាស់ទីតាំងបានបង្កភាពអនាធិបតេយ្យដែលធ្វើឲ្យប៉ះពាល់លើផ្លូវសាធារណៈ (រវាងម្ចាស់ហាង និងម្ចាស់ហាង)។
២/ខារ៉ាអូខេ ចំនួន ០២ទីតាំង នាមករណ៍ តន្រ្ដី ឫស្សីមាស និង រ៉ូម៉ែនទិច KTV ក្រុមការងារបានធ្វើការណែនាំឲ្យម្ចាស់ទីតាំងផ្អាកអាជីវកម្មជាបណ្ដោះអាសន្ន ត្រូវស្នើសុំច្បាប់ប្រកបអាជីវកម្មឲ្យបានត្រឹមត្រូវទើបអនុញ្ញាតឲ្យដំណើរការវិញ។