ខេត្តកណ្តាល៖ ដោយអនុវត្តតាមបទបញ្ជាពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល នាព្រឹកថ្ងៃចន្ទ ទី២៧ ខែឧសភា ឆ្នាំ២០២៤ លោកវរសេនីយ៍ឯក ឡុង សាវុធ ស្នងការរងទទួលផែនការងារប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន និងការងារយេនឌ័រ បានចាត់តាំងក្រុមការងារការិយាល័យប្រឆាំងការជួញដូរមនុស្ស ដែលមានលោកស្រី វរសេនីយ៍ត្រី ណាត ច័ន្ទវត្តី ឋានៈ នាយរងការិយាល័យ និងលោកស្រីវរសេនីយ៍ត្រី វ៉ន ស្រីមុំ ឋានៈ នាយផ្នែក សហការជាមួយនគរបាលក្រុងតាខ្មៅលោកស្រីវរសេនីយ៍ទោ អាត រ័ត្ននា ឋានៈ អធិការរងក្រុងតាខ្មៅ បានធ្វើការចុះផ្សព្វផ្សាយអំពីល្បិចកលជនល្មើសទាក់ទងនឹងការរំលោភបំពាននិងការកេងប្រវ័ញ្ចផ្លូវភេទកុមារតាមប្រព័ន្ធ Internetដល់សិស្សានុសិស្ស នៅវិទ្យាល័យហ៊ុនសែនសេរីភាព តាមថ្នាក់នីមួយៗបានចំនួន១០ថ្នាក់ សរុប៥០០នាក់ ស្រី២៧០នាក់។
ខ្លឹមសារ
១-ត្រូវប្រុងប្រយ័ត្នចំពោះការបង្កើតមិត្តតាមបណ្តាញសង្គម
២-ត្រូវរក្សាឯកជនភាពតាមបណ្តាញសង្គម និងមិនត្រូវបង្ហោះរូបភាពស៊ិចស៊ី ឬបង្ហាញជ្រុល ដែលអាចឲ្យកើតមានបទល្មើសតាមអនឡាញ
៣-ករណីទទួលបានសារ ឬរូបភាពអាសអាភាស សូមកុំចែកចាយបន្ត
៤-ត្រូវខិតខំរៀនសូត្រ កុំចំណាយពេលអនឡាញច្រើន ដែលអាចប៉ះពាល់ដល់ការសិក្សា
៥-ប្រសិនបានដឹងអំពីករណីខាងលើ សូមរាយការណ៍មកលេខ Hotline 1288របស់អគ្គស្នងការដ្ឋាននគរបាលជាតិ និងលេខ0977780001 ប្រចាំបញ្ជារបស់ស្នងការដ្ឋាននគរបាលខេត្តកណ្តាល។