ឃាត់ខ្លួន នាយករងសាលាម្នាក់ រំលោ.ភក្មេងស្រីសិស្សសាលា ជាថ្នូរនឹងការដាក់ពិន្ទុល្អ

បន្ទាយមានជ័យ ៖ នាយករងសាលាបឋមសិក្សាថ្មពួកម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលស្រុកថ្មពួក ចាប់ខ្លួន កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ ពាក់ព័ន្ធនឹងករណីរំលោភក្មេងស្រីសិស្សសាលា អាយុ១២ឆ្នាំ បានសម្រេចរហូតដល់១៣ដង ជាថ្នូរនឹងការដាក់ពិន្ទុល្អ ចំណាត់ល្អ និងឱ្យជាប្រាក់ចំនួន៩ម៉ឺនរៀល ។

តាមសមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យ មានឈ្មោះ មន្ត សុមិត្ត ភេទប្រុស អាយុ ៥៣ឆ្នាំ ជានាយករង សាលាបឋមសិក្សាថ្មពួក មានទីលំនៅភូមិអណ្តូងខ្លុង ឃុំគំរូ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។ ចំណែកក្មេងស្រីរងគ្រោះ អាយុ១២ឆ្នាំ ជាសិស្សរៀនថ្នាក់ទី៦ ។

យោងតាមពាក្យបណ្តឹងពីឈ្មោះ ទឹម ញ៉ាន ភេទប្រុស អាយុ៦២ឆ្នាំ ត្រជាជាជីតារបស់ក្មេងរងគ្រោះ បានប្តឹងទៅសមត្ថកិច្ច សុំឱ្យជួយរកយុត្តិធម៌ ដោយចោទប្រកាន់ឈ្មោះ មន្ត សុមិត្ត ភេទប្រុស អាយុ៥៣ឆ្នាំ ជានាយករងសាលាបឋមសិក្សាថ្មពួក មានទីលំនៅភូមិ អណ្តូងខ្លុង ឃុំគំរូ ស្រុកថ្មពួក ពីបទ ល្បូងចៅស្រីរបស់គាត់ ទើបមានអាយុ១២ឆ្នាំ រៀនថ្នាក់ទី៦ សាលាបឋមសិក្សាថ្មពួក ដែលឪពុកធ្វើទៅធ្វើការនៅប្រទេសថៃ រស់នៅ ជាមួយលោកតានិងលោកយាយ ។ ដោយជនសង្ស័យលួងលោមរំលោភសេពសន្ទវៈបានសម្រេចចំនួន១៣លើកដែលប្រព្រឹត្តនៅអំឡុង ខែមេសា ឆ្នាំ ២០២៤ រំលោភបានចំនួន៦ដង នៅអំឡុង ខែឧសភា ឆ្នាំ ២០២៤ រំលោភបាន ចំនួន៧ដង ដែលទូរស័ព្ទ ណាត់ទៅរំលោភក្នុងបណ្តាល័យសាលាបឋមសិក្សាថ្មពួក ជាថ្នូរនឹង ដាក់ពិន្ទុ ចំណាត់ល្អ និង ឱ្យលុយសរុប៩ម៉ឺនរៀលទៀតផង ។

ក្រោយពីទទួលបានពាក្យបណ្តឹង ពីអាណាព្យាបាលជនរងគ្រោះ កម្លាំង អធិការនគរបាលស្រុកថ្មពួក បានទៅធ្វើការឃាត់ខ្លួនជនសង្ស័យ បញ្ជូនមកស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដើម្បីសាកសួរ ចាត់ការតាមនីតិវិធី ក្នុងនោះផងដែរដើមបណ្តឹង ប្តឹងទាមទារសំណងជម្ងឺចិត្ត ចំនួន៦ម៉ឺនដុល្លារ និងប្រគល់ឱ្យសមត្ថកិច្ចចាត់វិធានការតាមផ្លូវច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង
Open

Close