ក្រសួងយុត្តិធម៌ បានចេញលិខិតអន្តរាគមន៍ទៅសាលារាជធានីភ្នំពេញឱ្យពិនិត្យ និងចាត់វិធានការបើកផ្លូវសាធារណៈដែលបានបិទ នៅចំណុច​ផ្លូវ១៤៤ ​(ផ្លូវឌឿងហែម)

ភ្នំពេញ៖ ក្រសួងយុត្តិធម៌ បានចេញលិខិតអន្តរាគមន៍ទៅសាលារាជធានីភ្នំពេញឱ្យពិនិត្យ និងចាត់វិធានការបើកផ្លូវសាធារណៈដែលបានបិទ នៅចំណុច​ផ្លូវ១៤៤ ​(ផ្លូវឌឿងហែម) ក្រុម៤៨ ភូមិ៦ សង្កាត់ ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដើម្បីប្រើប្រាស់​ជាប្រយោជន៍​សាធារណៈ​ឡើងវិញ ព្រោះរកឃើញថាលោកស្រី ទី សុកលាង និងក្រុមគ្រួសារ កាន់កាប់ដីច្រក​ផ្លូវដើរ​សាធារណៈនេះ ដោយរំលោភលើផ្លូវសាធារណៈរបស់រដ្ឋ និងមិនមានការ​អនុញ្ញាត​ពីអាជ្ញាធរមាន​សមត្ថកិច្ច​ឡើយ។

ការអន្តរាគមន៍ខាងលើ បន្ទាប់ពីក្រសួងយុត្តិធម៌បានពិនិត្យទៅលើភស្តុតាង ការអះអាងរបស់ភាគី និង​មូលដ្ឋាន​ច្បាប់ភូមិបាល ឆ្នាំ២០០១ ត្រង់មាត្រា១៩ មាត្រា៤៣ និងច្បាប់ស្តីពីការគ្រប់គ្រង​ ការប្រើប្រាស់ និងការចាត់ចែងលើទ្រព្យសម្បត្តិរដ្ឋ ឆ្នាំ២០២០ ត្រង់មាត្រា៧៣។

អត្ថបទដែលជាប់ទាក់ទង
Open

Close