អធិការស្រុកសង្កែ បញ្ចេញថ្វីដៃ ចាប់អ្នកលេងបៀតង

ខេត្តបាត់ដំបង៖ សមត្ថកិច្ច បញ្ជាក់ថា កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង១៥ និង២០នាទី កម្លាំងជំនាញផ្នែកព្រហ្មទណ្ឌ រួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល នៃអធិការដ្ឋាននគរបាលស្រុកសង្កែ ដឹកនាំដោយលោ កវរ សេនីយ៍ទោ យុត តុងហូ អធិការនគរបាលស្រុកសង្កែ បានចុះបង្រ្កាបករណីលេងល្បែងស៊ីសងដោយខុសច្បាប់ (លេងបៀរតង) ០១លើក នៅចំណុចក្រុមទី០៦ ភូមិអន្លង់វិល ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង ។

ក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចបានឃាត់ខ្លួនមនុស្សបានចំនួន ០៤នាក់ ស្រី០៣នាក់ ។

វត្ថុតាងដកហូតរួមមាន ៖

-កម្រាលលេងបៀចំនួន០១
-ឈេីសំរាប់កាយបៀចំនួន១៥
-បៀតងចំនួន០២ដុំ
-សន្លឹកបៀមួយចំនួន ។

ពេលនាំខ្លួនមកធ្វើការសាកសួរនៅអធិការដ្ឋានរួចមក អ្នកលេងល្បែងស៊ីសងខុសច្បាប់ទាំង០៤នាក់ខាងលើត្រូវបានធ្វើការអប់រំនិងកិច្ចសន្យាឱ្យបញ្ឈប់សកម្មភាពនេះបន្តទៀតរួចអនុញ្ញាតឱ្យគ្រួសារមកធានាត្រឡប់ទៅមូលដ្ឋានវិញ៕

អត្ថបទដែលជាប់ទាក់ទង
Open

Close