ភ្នំពេញ៖ កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានសហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បាននាំខ្លួនជនស្ស័យ២នាក់ ភេទស្រី ជាម្តាយនិងកូន តបតាមបណ្តឹងរបស់ជនរងគ្រោះ កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ ពាក់ព័ន្ធនឹងករណី ឆបោក តាមបណ្តាញសង្គមក្រោម រូបភាព ផ្ញើវត្ថុមានតំលៃពីបរទេស មកអោយជនរងគ្រោះ និងធ្វើការឆបោកដែលតម្រូវអោយជនរងគ្រោះត្រូវដោះស្រាយសេវ៉ាផ្សេងៗដើម្បីបានទទួលវត្ថុមានតំលៃនោះ។
ជនសង្ស័យទាំង២នាក់ជាមុខសញ្ញាយ៉ាងសកម្មក្នុងការកៀរគរប្រជាពលរដ្ឋក្រីក្រ មានការយល់ដឹងតិចតួច អោយទៅបើកគណនីធនាគារ និងលក់អោយខ្លួនដើម្បីយកមកគ្រប់គ្រង និងប្រើប្រាស់ជាមធ្យោបាយក្នុងការឆបោកជនរងគ្រោះជាច្រើនរូប។
បច្ចុប្បន្ន នាយកដ្ឋានបានកសាងសំណុំរឿងបញ្ជូនជនស្ស័យទាំង២នាក់ទៅតុលាការដើម្បីអនុវត្តតាមនីតិវិធីច្បាប់។
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សូមក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ឱ្យមានការប្រុងប្រយ័ត្ន ក្នុងការទុកចិត្តលើជនមិនស្គាល់អត្តសញ្ញាណច្បាស់លាស់ដែលសន្យាផ្ញើប្រាក់ ឬវត្ថុមានតម្លៃ មកពីក្រៅប្រទេស។
បន្ថែមពីនេះ នាយកដ្ឋានសូមអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់មេត្តាកុំលក់ ឬប្រគល់ការគ្រប់គ្រងគណនីធនាគាររបស់ខ្លួន ទៅឱ្យអ្នកដទៃព្រោះអាចប្រឈមមុខពាក់ព័ន្ធនឹងបទផ្សំគំនិត ឬផ្ដល់មធ្យោបាយឱ្យជនល្មើសប្រព្រឹត្តបទល្មើសបាន៕