Update: ម្ចាស់គណនីហ្វេសប៊ុក ឈ្មោះ Nic Ky បានបង្ហោះសុំទោស អភិបាលខណ្ឌសែនសុខ ហើយ ករណី…!

ភ្នំពេញ៖ គណនី ហ្វេសប៊ុក ឈ្មោះ Nic Ky បានបង្ហោះនាល្ងាចថ្ងៃទី២១ ឧសភា ២០២៤ នេះថា ៖ នាងខ្ញុំ សូម Update កែរតម្រូវព័ត៍មាន ដែលខ្ញុំបានបង្ហោះ ខាងនេះកាលពីព្រឹក ថ្ងៃអង្គារ វេលាម៉ោង 9ព្រឹក ដោយបានសរសេរថា ប៉ូលិស សណ្ដាប់ធ្នាប់ខណ្ឌសែនសុខ ពូកែដើរទារលុយពី ប្រជាពលរដ្ធ និងបងប្អូនអាជីវករលក់ដូរតាមផ្លូវ គឺមិនពិតទេ ដោយមានការយល់ច្រឡំ គឺពួកគាត់គ្រាន់តែចុះរៀបចំសណ្ដាប់ធ្នាប់និង ណែរនាំដល់បងប្អូនដែលលក់ដូរតាមចំនីផ្លូវអោយមានរបៀបរៀបរយ ពួកគាត់មិនមានការទារប្រាក់ទេ សូមអរគុណដល់លោកពូៗ ដែលធ្វើការរៀបចំសណ្ដាប់ធ្នាប់បានល្អ។

ហើយក៏សូមអធ្យាស្រ័យដល់ លោកអភិបាលខណ្ឌសែនសុខ និងអភិបាលរងខណ្ឌសែនសុខ ដែលខ្ញុំធ្វើអោយប៉ះពាល់ដល់កេត្តិយសលោក ។

អត្ថបទដែលជាប់ទាក់ទង
Open

Close