ខ្យល់កន្ត្រាក់ បំផ្លាញលំនៅដ្ឋាន ប្រជាពលរដ្ឋ និង រន្ទះបាញ់ ផ្តាច់ជីវិតក្មេងស្រីម្នាក់ ក្នុងស្រុកមោងឫស្សី

បាត់ដំបង៖ ភ្លៀងមួយមេធំ លាយឡំ ដោយខ្យល់កន្ត្រាក់ បណ្តាលអោយខូចខាតផ្ទះ ប្រជាពលរដ្ឋចំនួន៣ខ្នង និង រន្ទះបាញ់ក្មេងស្រីម្នាក់យ៉ាងអាណោចអាធ័ម។

គ្រោះធម្មជាតិនេះបានកើតឡើងកាលពីវេលាម៉ោង ៣ ល្ងាច ថ្ងៃទី១៨ ខែ ឧសភា ឆ្នាំ២០២៤ ទៅលើពីរឃុំផ្សេងគ្នា ក្នុងស្រុកមោងឫស្សី ខេត្តបាត់ដំបង។

ទីតាំងទី១-នៅឃុំមោង ស្រុកមោងឫស្សី ខេត្តបាត់ដំបង ដួលរលំ ខូចខាតផ្ទះប្រជាពលរដ្ឋចំនួន៣ខ្នង និង ប៉ើងដំបូល ស័ង្កសី អស់ជាច្រើនសន្លឹក។

ទីតាំងទី២-នៅឃុំរបស់មង្គល ស្រុកមោងឫស្សី ខេត្តបាត់ដំបង រន្ទះបាញ់ក្មេងស្រីម្នាក់ ឈ្មោះ សុគន្ធ នីសា ភេទស្រី អាយុ អាយុ ១៣ឆ្នាំ កំពុង ជ្រកភៀងក្រោមផ្ទះ បណ្តាលអោយស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។

បច្ចុប្បន្ន អាជ្ញាធរ និង សមត្ថកិច្ចមូលដ្ឋាន បានប្រកាស អាសន្ន ដល់បង  ប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងតំបន់នោះ ត្រូវបងង្កើន ការប្រុងប្រយ័ត្នអោយបានខ្ពស់បំផុត ជៀសវាង កុំមានគ្រោះថ្នាក់ជាយថាហេតុ៕ ដោយ សុខ កុសល

អត្ថបទដែលជាប់ទាក់ទង
Open

Close