មេប៉ូលិសខណ្ឌពោធិ៍សែនជ័យ បញ្ជាអោយឃាត់រថយន្ត១គ្រឿង ដឹកជនសង្ស័យ ក្លែងជាសង្ឃ ១១នាក់ កំពុងដើរបិណ្ឌបាត តាមផ្ទះពលរដ្ឋ….!

ភ្នំពេញ៖ កាល​ព្រឹក​ថ្ងៃ​ទី​ ១៩​ ខែ​ ឧសភា​​ ឆ្នាំ​ ២០២៤​ លោក​វរសេនីយ៍​ឯក​ ម៉ន​ វុធី​ អធិការ​នៃ​អធិការ​ដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែនជ័យ​ ក្រោម​ការ​ចង្អុល​បង្ហាញ​ពី​ ឯកឧត្ដម​ ឧត្ដម​សេនីយ៍​ឯក​ ជួន​ ណារិន្ទ​ អគ្គស្នងការរង​និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ ​បាន​ដឹកនាំ​កម្លាំង​ចុះ​ល្បាត​ពួន​ស្ទាក់​ ដេីម្បី​បង្ការ​បង្ក្រាប​បទ​ល្មើស​ ឆក់​ ប្លន់​ លួច​ ក្មេង​ទំនើង​ នានា​ ក្នុង​មូលដ្ឋាន​ស្រប​ពេល​នោះ​ក៏​ប្រទះ​ឃើញ​លោក​ សង្ឃ​ក្លែងក្លាយ​ចំនួន​០១១នាក់ ​និង​អ្នក​បេីក​បរ​រថយន្ត​​០១នាក់ ​ដែល​បន្លំ​ខ្លួន​ជា​ព្រះ​សង្ឃ​និមន្ត​បិណ្ឌ​បាត​តាម​ផ្ទះ​ប្រជាពលរដ្ឋ​ក្នុង​ខណ្ឌ​ពោធិ៍​សែនជ័យ​។ ខណៈ​នោះ​លោក​ អធិការ​ បាន​បញ្ជា​អោយ​នាំ​ខ្លួន​យក​មក​សួរ​នាំ​ព្រម​ទាំង​ដក​ហូត​វត្ថុ​តាំង​រួម​មាន​ :​ រថយន្ត​ចំនួន​០១គ្រឿង​,បាតសំរាប់​ដាក់​បាយ​ចំនួន​០៤គ្រឿង​, ម្សៅ​ស​ក្រាម​ថ្លា​សង្ស័យ​ជា​សារធាតុ​ញៀន​ចំនួន​១បំពង់​ទុយយោ​, ស្បង់​ជី​វ​មួយ​ចំនួន​ និង​សំភារៈ​មួយ​ចំនួន​ទៀត​។

បច្ចុប្បន្ន​ជន​សង្ស័យ​ត្រូវ​កម្លាំង​នគរបាល​នៃ​អធិការ​ដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែនជ័យ​ឃាត់​ខ្លួន​ដើម្បី​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​តាម​ផ្លូវ​ច្បាប់​៕

អត្ថបទដែលជាប់ទាក់ទង
Open

Close