ការធ្វើ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ក្នុងករណីផុត សុពលភាព

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក សាយ ម៉េង ឈាង បញ្ជាក់ថា ៖ ការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ក្នុងករណីផុតសុពលភាព ឬមុនផុតសុពលភាពរយៈពេល ០៣(បី) ខែ មិនតម្រូវឱ្យភ្ជាប់ឯកសារឡើយ លើកលែងតែករណីខ្វះឯកសារភ្ជាប់ក្នុងការស្នើសុំលើកទី១ ឬមានការផ្លាស់ប្តូរទិន្នន័យលើសន្លឹកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដូចជាការប្តូរអាសយដ្ឋានថ្មីជាដើម។

សរុបមក ដើម្បីងាយស្រួល និងជៀសវាងទៅធ្វើច្រើនដង សូមបងប្អូនប្រជាពលរដ្ឋភ្ជាប់ទៅជាមួយនូវឯកសារចំនួន ៣ ដូចខាងក្រោម:

១- អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដែលផុត ឬមុនផុតសុពលភាពរយៈពេល ០៣(បី) ខែ
២- សេចក្តីចម្លង សំបុត្រកំណើត ឬសេចក្តីចម្លងសំបុត្របញ្ជាក់កំណើត
៣- សៀវភៅស្នាក់នៅ ឬសៀវភៅគ្រួសារ ច្បាប់ដើម ឬច្បាប់ចម្លងមានបញ្ជាក់ចម្លងត្រឹមត្រូវតាមច្បាប់ដើម។

ចំពោះករណីផុតសុពលភាព ហើយបាត់ សាមីខ្លួនត្រូវដាក់ពាក្យបណ្តឹងបាត់នៅប៉ុស្តិ៍នគរបាលរដ្ឋបាល នៃទីកន្លែងបាត់ បន្ថែមទៀតជាមុនសិន។

ដើម្បីជៀសវាងបានពេលមានតម្រូវការទើបទៅធ្វើ សូមបងប្អូនប្រជាពលរដ្ឋប្រញាប់អញ្ជើញទៅបំពេញបែបបទ ដើម្បីថតធ្វើថ្មី ព្រោះរយៈពេលនៃការទទួលបានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ មានរយៈពេល ៣០ថ្ងៃនៃថ្ងៃធ្វើការ ឬលើសនេះបន្តិចបន្តួច។

មិនមានការផាកពិន័យចំពោះអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដែលផុតសុពលភាពទេ!!!

សម្រាប់ព័ត៌មានបន្ថែម សូមលោកអ្នក Download កម្មវិធី GDI eServices ដើម្បីមើល ឬសាកសួរព័ត៌មាន ឬទំនាក់ទំនងលេខ ១២៧១ / ០១៧ ៨៩៨ ៩១៥ រៀងរាល់ថ្ងៃច័ន្ទដល់សុក្រ ក្នុងម៉ោងធ្វើការ។ មន្ត្រីជំនាញរង់ចាំទទួល ផ្តល់ព័ត៌មាន និងដោះស្រាយជូន។ សូមអរគុណ

អត្ថបទដែលជាប់ទាក់ទង
Open

Close