បាត់ដំបង ៖ម្ដាយមីងជីដូនមួយបានយកពូថៅកាប់ទៅលើផ្ទៃមុខនឹងបំពងក ជាច្រើនពូថៅ ទៅលើក្មេងស្រីម្នាក់ត្រូវជាក្មួយជីដូនមួយ បណ្ដាលអោយស្លា-ប់បាត់បង់ជីវិតភ្លាមៗខណះរូបនាងកំពុងដេកលង់លក់ នៅលើគ្រែ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១និង៣០នាទីយប់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤ ចំណុចក្រុមទី១ ភូមិខ្នាចរមាស ឃុំខ្នាចរមាស ស្រកបវេល ខេត្តបាត់ដំបង។
លោកសុខ សារិន អធិការនគរបាលស្រុកបវេលបានអោយដឹងថា៖ ជនសង្ស័យឈ្មោះ ពៅ ដារី ភេទស្រី អាយុ៤៥ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាង ពិតជាបានធ្វើសកម្មភាពកាប់ ទៅលើជនរងគ្រោះដែលជាក្មួយស្រីជីដូនមួយ ឈ្មោះ គឹម ហ៊ាង ភេទស្រី អាយុ១៦ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា ពិតប្រាកដមែន។
ជនសង្ស័យបានសារភាពថា ចំពោះមុខសមត្ថកិច្ចថា៖មូលហេតុឈានទៅដល់ការកាប់សម្លាប់ក្មេងស្រីរងគ្រោះ គឺដោយសារខឹងជនរងគ្រោះនិយាយទូរស័ព្ទលឺៗពេកនិងដើរលេងចេញចូលផ្ទះយប់ជ្រៅពេក។
បច្ចុប្បន្នជនសង្ស័យត្រូវបានឃុំខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាន នគរបាលស្រុកបវេល ដើម្បីរៀបចំសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញចាត់ការបន្តទៅតាមតិវិធី៕
ដោយ សុខ កុសល