សិប្បកម្ម កាត់ដេរ សម្លៀកបំពាក់ ជេ ស៊ី ពរជ័យ ឯ.ក ដុតកំទេចក្រណាត់ បង្កឲ្យមានផ្សែ និង ក្លិនមិនល្អប៉ះពាល់ដល់ប្រជាពលរដ្ឋ
ភ្នំពេញ៖ អនុវត្តតាមការដឹកនាំរបស់លោក សក់ ច័ន្ទកញ្ញារិទ្ឋ អភិបាល នៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌ នៅថ្ងៃសៅរ៍ ១១ កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង ១៥:៣០ នាទីរសៀល ក្រុមការងាររដ្ឋបាលខណ្ឌ ដឹកនាំដោយលោក ផុន សុផាន អភិបាលរងខណ្ឌ បានចុះត្រួតពិនិត្យទីតាំងសិប្បកម្មកាត់ដេរសម្លៀកបំពាក់ ០១កន្លែង របស់ឈ្មោះ TAN PHENGWEE នាមករណ៍ ជេ ស៊ី ពរជ័យ ឯ.ក ស្ថិតនៅផ្លូវបេតុង ភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ដោយទីតាំងសិប្បកម្មខាងលើនេះបាន ដុតកំទេចក្រណាត់បង្កឲ្យមានផ្សែ និងភ្លិនមិនល្អប៉ះពាល់ដល់ប្រជាពលរដ្ឋរស់នៅជុំវិញទីតាំងអាជីវកម្មនេះ ។
ក្រុមការងារបានធ្វើការណែនាំដល់ម្ចាស់ទីតាំង ដូចខាងក្រោម ៖
-មិនត្រូវដុតកំទេចក្រណាត់នៅក្នុងទីតាំងអាជីវកម្ម (ឡចំហាយទឹក)
-ត្រូវរៀបចំបំពង់បង្ហុយផ្សែឲ្យបានខ្ពស់ និងត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ។
ម្ចាស់ទីតាំងអាជីវកម្មបានសន្យាធ្វើបំពង់បង្ហុយផ្សែនៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤ ។




