ឯកឧត្តម ជឹម លាវ អញ្ជើញដឹកនាំកិច្ចប្រជុំជាមួយមន្ត្រីជំនួយការគណៈកម្មការទី១ព្រឹទ្ធសភា

ភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៦ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង ១០:២០នាទី ឯកឧត្តម ជឹម លាវ លេខាធិការគណៈកម្មការទី១ព្រឹទ្ធសភា បានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយមន្ត្រីជំនួយការគណៈកម្មការទី១ព្រឹទ្ធសភា ដើម្បីត្រៀមរៀបចំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ ខាងមុខ ស្ថិតនៅបន្ទប់ធ្វើការរបស់ឯកឧត្តម ជឹម លាវ ដោយមានរបៀបវារៈប្រជុំដូចខាងក្រោម៖
១- ពិនិត្យរបាយការណ៍លទ្ធផលការងាររបស់គណៈកម្មការប្រចាំខែឧសភា។
២-ពិនិត្យសេចក្តីព្រាងផែនការសកម្មភាពរបស់គណៈកម្មការប្រចាំឆ្នាំ២០២៤។
៣- ពិនិត្យសេចក្តីព្រាងគម្រោងអនុវត្តកញ្ចប់ថវិកាគណៈកម្មការ។
៤- បែងចែកភារកិច្ចដល់មន្ត្រីជំនួយការសម្រាប់បម្រើការងារប្រជុំផ្ទៃក្នុងគណៈកម្មការ និងជួយដល់សមាជិកមួយរូបៗ។
៥- បញ្ហាផ្សេងៗ។

ប្រភព៖ ការិយាល័ជំនួយការគណៈកម្មការទី១ព្រឹទ្ធសភា
សម្រួលខ្លឹមសារ៖ នាយកដ្ឋានព័ត៌មាន

អត្ថបទដែលជាប់ទាក់ទង
Open

Close