សាលារាជធានីភ្នំពេញ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ គម្រោងដាក់លូប្រអប់ធំៗទទឹង២,៥ម៉ែត្រទឹកហូ ១ខ្សែ មានប្រវែងសរុបជាង ១៦០០ម៉ែត ចាប់ផ្តើមដំណើការ ប្រកបដោយគុណភាព សុវត្ថិភាពការងារ និងត្រៀមចាក់បេតុងឆ្អឹងដែកឡើងវិញ ប្រវែងជាង១៦០០ម៉ែត ស្ថិតក្នុងសង្កាត់ អូរបែកក្អម ខណ្ឌសែនសុខ ។
គម្រោងដាក់លូប្រអប់ដ៏ធំ មួយខ្សែ ទទឹង ២,៥ ម៉ែត ទឹកហូ ដ៏មានសារៈសំខាន់ ប្រវែងបណ្តាយសរុបជាង១៦០០ម៉ែតថ្មី និងត្រៀមចាក់បេតុងឆ្អឹងដែកឡើងវិញ កម្រាស់២តឹក ប្រកបដោយគុណភាព សុវត្ថិភាព ស្ថិតក្នុង សង្កាត់អូរបែកក្អប ខណ្ឌសែនសុខ និងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ របស់សាលារាជធានីភ្នំពេញ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ នៅលើកំណាត់ ផ្លូវ ឌួង ងៀប២ ចាប់ពីកែងផ្លូវ ប្រឡាយបារាំង ដល់កែងផ្លូវលេខ២០០៤ គឺជាយុទ្ធសាស្ត្រការបញ្ជៀសចរាចរ រួមទាំងរំដោះការជន់លិច ផ្លូវ២០០៤ ផ្លូវឌួង ងៀប១ តំបន់ក្រសួងមុខងារសាធារណ តំបន់មន្ទីរគណបក្សរាជធានីភ្នំពេញ តំបន់អង្គតាមុិញ តំបន់ពោធិ៍ចិនតុង ភូមិទ្រង់មាន់ ភូមិត្រពាំងល្វា និងជាពិសេស ផ្លូវទ័ពអាកាសជាដើម ។
គិតត្រឹមថ្ងៃទី១១ខែឧសភា ឆ្នាំ២០២៤នេះ ជំនាញមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ សាលាខណ្ឌសែនសុខ បានបញ្ជាក់ថា ការងារប្រព័ន្ធលូប្រអប់ធំថ្មី ១ខ្សែ ដ៏មានសារៈសំខាន់ និងត្រៀមចាក់បេតុអាមេឆ្អឹងដែកផ្តើមដំណើរការហើយ ប្រកបដោយសុវត្ថិភាពការងារ បន្ទាប់ពីក្រុមការងារបានចុះសិក្សាកន្លងមកដើម្បីរំដោះការជន់លិចក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ។
មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ រួមទាំងសាលាខណ្ឌសែនសុខ សំណូមពរដល់ប្រជាពលរដ្ឋ ពេលការដ្ឋានអនុវត្តន៍ការងារទៅដល់មុខផ្ទះ សូមប្រជាពលរដ្ឋ ចូលរួមទុកដាក់សម្ភារៈផ្សេងៗអោយបានត្រឹមត្រូវ និងអ្នកធ្វើដំណើរនៅលើដងផ្លូវ ឌួង ងៀប២នេះ មេត្តាថែរក្សាអនាម័យ ទុកដាក់សំរាមអោយមានរបៀប ជាពិសេសត្រូវគោរពច្បាប់ចរាចរណ៍ ដើម្បីអោយបងប្អូនធ្វើដំណើបានស្រួល និងសុវត្តិភាពខ្ពស់ ។












