កំហឹង អ្នកជល់មាន់ វាយ អ្នកសារព័ត៌មាន នៅស្រុកកៀនស្វាយ….!

ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានកិត្តិយសសូមឆ្លើយតបជូនសាធារណជនទៅនឹងគេហទំព័រសារព័ត៌មាន មួយ ដែលបានចុះផ្សាយកាលពីល្ងាចថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៤ ពីសកម្មភាពរបស់ក្រុមអ្នកជល់មាន់ ប្រើហិង្សាជាមួយក្រុមអ្នកសារព័ត៌មាន ស្ថិតនៅចំណុចចម្ការស្វាយ ភូមិផ្លូវត្រី ឃុំថ្មគរ ស្រុកល្វាឯម ខេត្តកណ្តាល។
ក្រោយពីទទួលបានព័ត៌មាន ខាងលើពាក់ព័ន្ធករណី ប្រើប្រាស់ហិង្សា ទៅលើគ្នា រវាងក្រុមអ្នកលួចលេងជល់មាន់ និងអ្នកសារព័ត៌មាន រួចមក។
ករណីនេះកម្លាំងជំនាញខេត្ត កំពុងសហការជាមួយមន្ទីរព័ត៌មានខេត្ត និងកម្លាំងជំនាញស្រុកធ្វើការស្រាវជ្រាវស៊ើបអង្កេតចំពោះបុគ្គល ដែលប្រព្រឹត្ត យកមកចាត់ការតាមនីតិវិធី។ ចំពោះលទ្ធផលចុងក្រោយនឹងបញ្ជាក់ជូនជាក្រោយ។
អាស្រ័យហេតុនេះ សូមសាធារណជនជ្រាប!
អត្ថបទដែលជាប់ទាក់ទង
Open

Close