មណ្ឌលគិរី៖ នៅវេលាម៉ោង០៨:០០នាទី ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៤ នៅចំណុចអន្ទ្រង ស្ថិតនៅភូមិចុងផាង ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី កម្លាំងអាវុធហត្ថខេត្តដឹកនាំដោយលោកវរសេនីយ៍ឯក ភោគ ចន្ធី មេបញ្ជាការរង និងកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស រដ្ឋបាលសាលាខេត្តស្នងការដ្ឋាននគរបាលខេត្ត មន្ទីរបរិស្ថានខេត្ត មន្ទីររ៉ែ និងថាមពលខេត្ត និងអាជ្ញាធរភូមិឃុំស្រុក ដឹកនាំដោយលោក សាន់ ដារិទ្ធ អភិបាលរងខេត្ត មានការសម្របសម្រួលនីតិវិធីដោយលោក ស៊ាវ ងីឈាន់ ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្ត បានចុះត្រួតពិនិត្យ និងបង្ក្រាបការធ្វើរ៉ែអាណាធិបតេយ្យ ចំនួន១០ទីតាំង ដកហូតវត្ថុ
តាងរួមមាន៖
០១.ម៉ាស៊ីនគោយន្ត ចំនួន៧គ្រឿង
០២.ម៉ាស៊ីនបូមទឹក(សាំង) ចំនួន៣គ្រឿង
០៣.ត្បាល់កិនរ៉ែមាស ចំនួន៣គ្រឿង
០៤.ត្បាលអុករ៉ែ ចំនួន១គ្រឿង
០៥.ក្បាលបូមទឹក ចំនួន៦គ្រឿង
០៦.ម៉ាស៊ីនខ្យល់ ចំនួន១គ្រឿង
០៧.ម៉ូទ័រទាញតុញាក់ចំនួន១គ្រឿង
០៨.ធុងអាស៊ីត ចំនួន២ធុង
០៩.ជើងតុញាក់ ចំនួន១គូ
១០.ជីបំផ្ទុះ២១ដើម
១១.រណាយន្ត ចំនួន១គ្រឿង
១២.ឆាងរែងរ៉ែ ចំនួន១គ្រឿង
បច្ចុប្បន្នវត្ថុតាងខាលើ យកទៅរក្សាទុកនៅស្នាក់ការបរិស្ថានមេម៉ង់។









