ទាហាន ម្នាក់ ផ្ទុះអាវុធ ៥គ្រាប់ ក្នុងខណ្ឌ៧មករា ប៉ូលិស សន្និដ្ឋាន ថា អាចបណ្តាលមកពី ទំនាស់ពាក្យសំដី

ភ្នំពេញ ៖ សមត្ថកិច្ច បញ្ជាក់ថា នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង៣ និង ៣០នាទី មានករណី ផ្ទុះអាវុធ ចំនួន០៥គ្រាប់ បង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋជិតខាង នៅចំណុចច្រកឡេីងផ្ទះលេខគ្មាន ផ្លូវ២៣៨ សង្កាត់បឹងព្រលិត។

ក្រោយកើតហេតុ កម្លាំងជំនាញអធិការដ្ឋាននគរបាលខណ្ឌ៧មករា បានសហការជាមួយកម្លាំងប៉េអឹមខណ្ឌ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ផាត ផានណា ភេទប្រុស មុខរបរ ទាហាន ពាក់ព័ន្ធករណីផ្ទុះអាវុធដោយខុសច្បាប់។

តាមការសន្និដ្ឋាន របស់សមត្ថកិច្ច ករណីនេះអាចបណ្តាលមកពីមានទំនាស់ពាក្យសំដីជាមួយអ្នកជិតខាង៕

 

អត្ថបទដែលជាប់ទាក់ទង
Open

Close