អាជ្ញាធរ បានចុះបង្ក្រាប ក្រុមកាប់រុករុនដីព្រៃដោយខុសច្បាប់ និងបានឃាត់ខ្លួនមេខ្លោង បាន ១០នាក់

 

ខេត្តស្ទឹងត្រែង៖  នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ នៅសាលាខេត្តស្ទឹងត្រែង ឯកឧត្តមបណ្ឌិត ប៉ាន់ ខែម ប៊ុនថន នាយករងខុទ្ទកាល័យ និងជាប្រធានក្រុមការងារពិសេសលើកិច្ចការអន្តរាគមន៍ទី២  របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ដោយមានការចាត់តាំងបញ្ជាផ្ទាល់ពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តបានដឹកនាំក្រុមការងារខុទ្ទកាល័យ សហការនឹងអាជ្ញាធរខេត្តស្ទឹងត្រែង ក្រោមការសម្របសម្រួលនីតិវិធីពីអាយ្យការអមសាលាដំបូង កងកម្លាំងកងរាជអាវុធហត្ត កម្លាំងនគរបាល និងមន្ទ្រីជំនាញពាក់ព័ន្ទក្នុងខេត្ត បានបើកប្រតិបត្តិការជាបន្ទាន់មួយ ដើម្បីឆ្លើយតបក្នុងការបង្ការ និងបង្ក្រាបបទល្មើសការកាប់ទទ្ទ្រានដីព្រៃរបស់រដ្ឋយកទៅធ្វើអាជិវកម្មទិញ-លក់យ៉ាងណាធិបតិយ្យ នៅក្នុងតំបន់ព្រៃក្រឡាពស់ និងតំបន់មួយចំនួនទៀត ដែលស្ថិតក្នុងភូមិសាស្ត្រទឹកដីនៃស្រុកសេសាន្ត និងស្រុកបុរីអូស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ 

 ទាក់ទិនករណីខាងលើក្រុមការងារបានកំណត់មុខសញ្ញានិងចាប់ខ្លួនមេខ្លោងកាប់រៀនដីព្រៃបានចំនួន១០នាក់កសាងសំណុំរឿងបញ្ជូនទៅពន្ធនាគារដោយគ្មានការលើកលែងឡើយ។

  មេខ្លោងដែលពាក់ព័ន្ធក្នុងករណីកាត់ទន្ទ្រានដីព្រៃរបស់រដ្ឋហើយបោកបញ្ឆោតគៀងគរប្រជាពលរដ្ឋរដ្ឋ ១០០គ្រួសារដែលមិនយល់ពីផ្លូវច្បាប់ លក់ក្នុងតម្លៃថោកដោយពួកគេអះអាងប្រាប់ទៅប្រជា

ពលរដ្ឋថាដីទាំងនោះមានឯកសារមិនពាក់ព័ន្ធល្មើសច្បាប់នោះទេ។ទីតាំងចំណុចដែលក្តៅគគុកស្ថិតក្នុងតំបន់ការពារនិងអភិរក្សមានដូចជាអូរវល្លិ ប្រាំដំឡឹង ស្ថិតក្នុងស្រុកបុរីអូស្វាយសែនជ័យនិងក្រឡាពស់ស្ថិតក្នុងស្រុកសេសានខេត្តស្ទឹងត្រែង។

  ការបង្ក្រាបទប់ស្កាត់ការកាប់រៀនដីព្រៃនិងដកហូតមកវិញបានដោយ ជោគជ័យនិងសេះសល់មួយចំនួនតូចទៀតកំពុងបន្តអនុវត្តតាមគោលការ

ណ៍។

 ក្រោយការ ចាប់មេខ្លោងជាបន្តបន្ទាប់និងកសាងបញ្ជូនសំណុំរឿងទៅតុលាការនិងបញ្ជូនទៅឃុំខ្លួនក្នុងពន្ធនាគាររួចមកក្រុមការងាររួមទាំងថ្នាក់ខេត្តនិងមន្ទីរពាក់ព័ន្ធបានសម្របសម្រួលនិងពន្យល់ណែនាំដល់ប្រជាពលរដ្ឋដែលចាញ់បោកមេខ្យល់ទាំង នោះឲ្យយល់ពីផ្លូវច្បាប់ ប្រជាពលរដ្ឋក៏បានសម្រេចចិត្តរុះរើនិងវិលត្រឡប់ទៅស្រុកកំណើតវិញដោយពុំមានបាតុភាពអ្វីកើតឡើងនោះឡើយ។

 ចំណែកផ្ទៃដីដែលបានដកហូតមកវិញនោះគឺប្រគល់ទៅឲ្យមន្ទីរជំនាញពាក់ព័ន្ធជាអ្នកគ្រប់គ្រងវិញ។ហើយករណីបង្ក្រាបនេះផងដែរក្រុមការងារថ្នាក់ជាតិរួមទាំងថ្នាក់ខេត្តមូលដ្ឋាននិងមន្ទីរអង្គភាពពាក់ព័ន្ធនៅតែបន្តបង្ក្រាបដោយគ្មានការលើកលែងនិងឃាត់ខ្លួនអ្នកពាក់ព័ន្ធបើសិនជាមានការកាត់ទន្ទ្រានដីព្រៃខុសច្បាប់បន្តទៀត។

 ឯកឧត្តមបណ្ឌិត ប៉ាន់ ខែម ប៊ុនថន នាយករងខុទ្ទកាល័យ និងជាប្រធានក្រុមការងារពិសេសលើកិច្ចការអន្តរាគមន៍ទី២ របស់ សម្តេចមហាបវរធិបតី បានអំពាវនាវនិងសំណូមពរ ទៅដល់ប្រជាពលរដ្ឋសូមមេត្តាឈប់ជឿលើការឃោសនារបស់មេខ្លោងឬមេខ្យល់ដែលបំផុសបំផុល ដែលមានការចែកដីក៏ដូចជាលក់ដីឲ្យថោកៗ ដែលនាំឱ្យមានបទល្មើសដោយមិនដឹងខ្លួន ខាតទាំងពេលវេលា មានទាំងទោសទាន់ទៀតផងដែរ៕

ដោយ៖ អ៊ុល គឹមលាង

អត្ថបទដែលជាប់ទាក់ទង
Open

Close