ស្នងការដ្ឋាននគរបាលខេត្តកំពត ៖ បងប្អូនបញ្ឃប់ការវែកញែកអំពីបញ្ហានេះតទៅទៀត ព្រោះបញ្ហានេះត្រូវបានដោះស្រាយបញ្ចប់រួចហើយ

ស្នងការដ្ឋាននគរបាលខេត្តកំពត នៅថ្ងៃទី២៦ មេសា ២០២៤ បានសំណូមពរបងប្អូនបញ្ឃប់ការវែកញែកអំពីបញ្ហានេះតទៅទៀត ព្រោះបញ្ហានេះត្រូវបានដោះស្រាយបញ្ចប់រួចហើយ  ចំពោះរូបទាំងបីនេះសុទ្ធតែមិនសមរម្យទាំងអស់ ក៏ប៉ុន្តែសូមបងប្អូនទាំងអស់ពិចារណាដោយខ្លួនឯងថា តើរូបទាំងបីនេះវាមានអ្វីដែលមើលទៅមានលក្ខណៈអាសអាភាសមិនសមភ្នែកនិងមិនមានសីលធម៏សំរាប់សង្គមជាតិយើង ។ យើងខ្ញុំមិនមានការតឹងតែងរឹតត្បិតឬមានបំរាមក្នុងការមកថតលេងនៅរូបសំណាកសេះសមុទ្រឬនៅតំបន់ទេសចរណ៏ផ្សេងៗក្នុងខេត្តកំពតនោះទេ យើងខ្ញុំមានតែអរគុណដល់បងប្អូននៅទូរទាំងប្រទេសដែលបានអញ្ជើញមកលេងកំសាន្តនៅខេត្តកំពតរបស់យើង!

សូមបងប្អូនទាំងអស់គ្នាពិចារណានិងគិតដោយខ្លួនឯងថាអ្វីសមរម្យនិងអ្វីដែលមើលទៅមិនសមរម្យ ។

អត្ថបទដែលជាប់ទាក់ទង
Open

Close