ភ្នំពេញ៖ សមត្ថកិច្ច បញ្ជាក់ថា កាលពី ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ២១ និង ៣០ នាទី កម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន ០៤ នាក់នៅចំណុចតារាងបាល់ DP ភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ពាក់ព័ន្ធប្រព្រឹត្តបទល្មើសអំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា និងធ្វើឲ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស (យកដំបងដែកមូល (ដងឆ័ត្រ) ប្រវែងប្រហែល០២ម៉ែត្រ ចំនួនប្រហែល ១០ ដើមព្រួតគ្នាវាយទៅលើជនរងគ្រោះ បណ្តាលឲ្យឈឺចុកចាប់ពេញខ្លួន និងវាយម៉ូតូបណ្តាលឲ្យរងការខូចខាតចំនួន០១ គ្រឿង រួចប្លន់យកកាបូបប្រាក់ និងទូរសព្ទ័ដៃម៉ាកអាយហ្វូន៧ផ្លឹសចំនួន០១គ្រឿង) ប្រព្រឹត្តនៅចំណុចផ្លូវបេតុង ភូមិព្រៃទា១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ០៤ និង ៣០ នាទីបញ្ជូនមកការិយាល័យមកដល់នៅវេលាម៉ោង ០២ និង ៣០ នាទី ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ ដើម្បីសាកសួរចាត់ការតាមនីតិវិធី ៖
១-ឈ្មោះ ស្រស់ ចាន់រ៉ាយុទ្ធ ភេទ ប្រុស អាយុ ១៨ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ សិស្សវិទ្យាល័យជម្ពូរវ័ន្តថ្នាក់ទី៩អឺ២ មានទីលំនៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។
២-ឈ្មោះ ខូយ វីន ភេទ ប្រុស អាយុ ១៨ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ ដឹកជញ្ជូនអីវ៉ាន់ មានទីលំនៅផ្ទះគ្មានលេខ ផ្លូវហាណូយ ភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
៣-ឈ្មោះ ស្រៀង សុភា ភេទ ប្រុស អាយុ ១៨ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ សិស្សវិទ្យាល័យជម្ពូរវ័ន្តថ្នាក់ទី៩អឺ២មានទីលំនៅផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។
៤-ឈ្មោះ សុគន្ធ បញ្ញា ភេទ ប្រុស អាយុ ១៨ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ លក់ដូរ មានទីលំនៅផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិត្រពាំងក្រសាំង សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ។
សម្ភារៈចាប់យក
ម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ស សេរីឆ្នាំ២០២៣ លេខតួ និងលេខម៉ាស៊ីន០០០១៦៧៩ ពាក់ផ្លាកលេខភ្នំពេញ១KE-៧៦៨៣ ចំនួន០១គ្រឿង
ជនរងគ្រោះ
-ឈ្មោះ ឆន ប៊ុនធឿន ភេទ ប្រុស អាយុ ២៣ ឆ្នាំ ជនជាតិ ខ្មែរ
-ឈ្មោះ នួន លីន ភេទ ស្រី អាយុ ២១ ឆ្នាំ ជនជាតិ ខ្មែរ
-ឈ្មោះ ស៊ាង សាត ភេទ ប្រុស អាយុ ១៦ ឆ្នាំ ជនជាតិ ខ្មែរ
-មានទីលំនៅផ្ទះជួល ផ្លូវបេតុង សង្កាត់កាកាប២ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ មុខរបរ ដឹកជញ្ជូនអីវ៉ាន់។
សម្ភារៈបាត់បង់
-កាបូបប្រាក់ និងប្រាក់សរុបចំនួន ៤៥០,០០០រៀល(សែសិបប្រាំម៉ឺនរៀល)
-ទូរសព្ទ័ដៃម៉ាកអាយហ្វូន៧ផ្លឹស ចំនួន ០១ គ្រឿង
សម្ភារៈខូចខាត
-ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ ទឹកមាស សេរីឆ្នាំ២០១៩ ចំនួន ០១ គ្រឿង (ខូចខាតទាំងស្រុង)
សូមជម្រាបថា កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ០៤ និង ៣០ នាទី មានករណី អំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា និងធ្វើឲ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស (យកដំបងដែកមូល (ដងឆ័ត្រ) ប្រវែងប្រហែល ០២ម៉ែត្រ ចំនួនប្រហែល១០ដើមព្រួតគ្នាវាយទៅលើជនរងគ្រោះ បណ្តាលឲ្យឈឺចុកចាប់ពេញខ្លួន និងវាយម៉ូតូបណ្តាលឲ្យរងការខូចខាតចំនួន០១ គ្រឿង រួចប្លន់យកកាបូបប្រាក់និងទូរសព្ទ័ដៃម៉ាកអាយហ្វូន៧ផ្លឹសចំនួន០១គ្រឿង) ប្រព្រឹត្តនៅចំណុចផ្លូវបេតុង ភូមិព្រៃទា១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ របស់ជនរងគ្រោះឈ្មោះ ឆន ប៊ុនធឿន ភេទ ប្រុស អាយុ ២៣ ឆ្នាំ ជនជាតិ ខ្មែរ និងឈ្មោះ នួន លីន ភេទ ស្រី អាយុ ២១ ឆ្នាំ និងឈ្មោះ ស៊ាង សាត ភេទ ប្រុស អាយុ ១៦ ឆ្នាំ ជនជាតិ ខ្មែរ បង្កឡើងដោយជនសង្ស័យមានគ្នាទាំងអស់ប្រហែល ៤០ នាក់ ជាក្រុមក្មេងទំនើងមានឈ្មោះថា ចិត្តតាន់(JT) រស់នៅម្តុំតារាងបាល់DP ភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ,ឈ្មោះ ក្រុមលីអូហោះ(LH) រស់នៅសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ និងឈ្មោះ ក្រុមមនោរម្យ រស់នៅបុរីមនោរម្យ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ជិះម៉ូតូចំនួនប្រហែល ២០ គ្រឿង មានឈ្មោះ ស្រស់ ចាន់រ៉ាយុទ្ធ ភេទ ប្រុស អាយុ ១៨ ឆ្នាំ ជនជាតិ ខ្មែរ ជិះម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ ខ្មៅ សេរីឆ្នាំ២០២៣ មិនចាំផ្លាកលេខឌុបឈ្មោះ ប៊ី ភេទ ប្រុស អាយុប្រហែល ១៨ ឆ្នាំ ជនជាតិ ខ្មែរ ,ឈ្មោះ ស្រៀង សុភា ភេទប្រុស អាយុ ១៨ ឆ្នាំ ជនជាតិ ខ្មែរ ជិះម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ ស សេរីឆ្នាំ២០២៣ ពាក់ផ្លាកលេខភ្នំពេញ១KE-៧៦៨៣ឌុបឈ្មោះ ខូយ វីន ភេទ ប្រុស អាយុ ១៨ ឆ្នាំ ជនជាតិ ខ្មែរ ,ឈ្មោះ សុគន្ធ បញ្ញា ភេទ ប្រុស អាយុ ១៨ ឆ្នាំ ជនជាតិ ខ្មែរ ជិះម៉ូតូម៉ាកស៊ុយហ្ស៊ុយគីនិច ពណ៌ លឿង សេរីឆ្នាំ២០២៤ មិនចាំផ្លាកលេខឌុបឈ្មោះ ទីន ហា ភេទ ប្រុស អាយុប្រហែល ១៨ ឆ្នាំ ,ឈ្មោះ ស្វា ភេទ ប្រុស អាយុប្រហែល ១៨ ឆ្នាំ ជនជាតិ ខ្មែរ ជិះម៉ូតូហុងដាស្កុបពី ពណ៌ ខ្មៅ សេរីឆ្នាំ២០២១ មិនចាំផ្លាកលេខឌុបបក្ខពួកមិនស្គាល់ឈ្មោះ ភេទប្រុស អាយុប្រហែល១៨ ឆ្នាំ ជនជាតិខ្មែរ ,ឈ្មោះវ៉ិត ភេទ ប្រុស អាយុប្រហែល ១៨ ឆ្នាំ ជនជាតិ ខ្មែរ ,ឈ្មោះ រ៉ាមីត ភេទ ប្រុស អាយុប្រហែល ១៨ ឆ្នាំ ជនជាតិ ខ្មែរ និងបក្ខពួកផ្សេងទៀតមិនស្គាល់ឈ្មោះ និងមិនចាំថាពួកវាជិះម៉ូតូអ្វីខ្លះទេ ហើយអ្នកណាជិះម៉ូតូជាមួយអ្នកណាទេ បាននាំគ្នាជិះម៉ូតូចេញពីមុខវត្តបទុមវត្តី សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ មករកវាយសងសឹកទៅលើក្រុមក្មេងទំនើងឈ្មោះ ផ្សារហ្គ្រេនឈូកស្លុយ ដែលរស់នៅម្តុំផ្សារព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ដែលធ្លាប់ឈ្លោះគ្នាជាមួយក្រុមជនសង្ស័យកន្លងមក ។ ពេលជនសង្ស័យនាំគ្នាជិះម៉ូតូមកតាមផ្លូវបានឃើញដងឆ័ត្ររបស់ប្រជាពលរដ្ឋទុកនៅមុខផ្ទះ ក៏បានឈប់ម៉ូតូលួចយកដំបងដែកមូល(ដងឆ័ត្រ) ប្រវែងប្រហែល០២ម៉ែត្រ ជាបន្តបន្ទាប់បានចំនួនប្រហែល ១០ ដើម មកកាន់នៅដៃទុកធ្វើជាអាវុធសម្រាប់វាយទៅលើក្រុមឈ្មោះ ផ្សារហ្គ្រេនឈូកស្លុយ ដោយជនសង្ស័យឈ្មោះ ស្រស់ ចាន់រ៉ាយុទ្ធ កាន់ដងឆ័ត្រចំនួន០១ ដើមដែរ ។ លុះដល់វេលាម៉ោងកើតហេតុ ជនសង្ស័យនាំគ្នាជិះម៉ូតូមកដល់ចំណុចកើតហេតុក៏បានឃើញជនរងគ្រោះទាំងបីនាក់មានឈ្មោះ ឆន ប៊ុនធឿន ,ឈ្មោះ នួន លីន និងឈ្មោះ ស៊ាង សាត កំពុងជិះ ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ ទឹកមាស សេរីឆ្នាំ២០១៩ ឌុបគ្នា ជនសង្ស័យគិតថា ជាក្រុមក្មេងទំនើងឈ្មោះ ផ្សារហ្គ្រេនឈូកស្លុយ ដែលធ្លាប់ឈ្លោះគ្នាជាមួយក្រុមជនសង្ស័យកន្លងមក ក៏នាំគ្នាជិះម៉ូតូចូលទៅដេញបុកម៉ូតូជនរងគ្រោះឲ្យដួល ហើយពេលនោះជនរងគ្រោះជាប្អូនឈ្មោះ ស៊ាង សាត បានរត់គេចខ្លួនចូលផ្ទះប្រជាពលរដ្ឋបាត់ នៅសល់តែជនរងគ្រោះឈ្មោះ ឆន ប៊ុនធឿន ហើយឈ្មោះ នួន លីន បានរត់ទៅពួននៅជិតតូបក្បែរនោះ ក៏ត្រូវក្រុមជនសង្ស័យបានព្រួតគ្នាយកដំបងដែកមូល(ដងឆ័ត្រ) ព្រួតគ្នាវាយលើជនរងគ្រោះ និងប្លន់យកកាបូបប្រាក់ ទាំងពីរនាក់អស់ប្រាក់សរុបចំនួន ៤៥០,០០០រៀល (សែសិបប្រាំម៉ឺនរៀល) និងទូរសព្ទ័ដៃចំនួន ០១ គ្រឿង ម៉ាកអាយហ្វូន៧ផ្លឹស ហើយឈ្មោះ ស្រស់ ចាន់រ៉ាយុទ្ធ និងបក្ខពួកបានយកដំបងដែកមូល(ដងឆ័ត្រ) នាំគ្នាវាយម៉ូតូរបស់ជនរងគ្រោះម៉ាកហុងដាសេ១២៥ ពណ៌ ទឹកមាស សេរីឆ្នាំ២០១៩ បណ្តាលឲ្យរងការខូចខាតទាំងស្រុង ហើយជនសង្ស័យនាំគ្នាជិះម៉ូតូគេចខ្លួនបាត់អស់ ។
បច្ចុប្បន្នជនសង្ស័យ និងសម្ភារចាប់យកខាងលើការិយាល័យកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការតាមនីតិវិធី ។