ខេត្តកំពត៖ សាលាដំបូងខេត្តកំពតនៅថ្ងៃទី២៥ខែមេសានេះ សម្រេចបង្កកគណនីធនាគារនិងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចំនួន៩៥ គណនីនិងបង្កកអចលនវត្ថុ(ដី)ចំនួន១.៧៩១ក្បាលដីរបស់ក្រុមហ៊ុន ជា សារ៉ន។ សាលាដំបូងខេត្តកំពតបានគូសបញ្ជាក់នៅក្នុងសេចក្ដីប្រកាសព័ត៌មានចុះថ្ងៃទី២៥ខែមេសានេះថា នៅក្នុងសំណុំរឿងនេះស្ដាប់ចម្លើយដើមបណ្ដឹងរដ្ឋប្បវេណីចំនួន៥.៦៨០នាក់និងសាក្សីអាជ្ញាធរចំនួន២៤៩នាក់។