ខេត្តក្រចេះ ៖ យោងតាង ហ្វេសប៊ុក លោក វ៉ា ថន អភិបាលខេត្តក្រចេះ បញ្ជាក់ថា នៅយប់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ នេះ
ប្រជាពលរដ្ឋ ចំនួន ១១ នាក់ នៅឃុំកំពង់ចាម ស្រុកសំបូរ សង្ស័យថា (ពុលនំបញ្ចុក) ហើយមានអការៈក្អួត រាគ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យបង្អែកស្រុក ដើម្បីសម្រាកព្យាបាល។ បច្ចុប្បន្ននេះ ជនរងគ្រោះទាំងអស់ មានសភាពធូរស្បេីយ។
សូមអរគុណ លោកអភិបាលស្រុកសំបូរ ក្នុងនាមខ្ញុំអភិបាលខេត្ត បានចុះសួរសុខទុក្ខ និងបានចាត់ចែងជូនបងប្អូន ហើយក៏សូមអរគុណចំពោះក្រុមគ្រូពេទ្យជំនាញនៃមណ្ឌលសុខភាពកំពង់ចាម និងមន្ទីរពេទ្យបង្អែកស្រុក ដែលបានខិតខំយ៉ាងយកចិត្តទុកដាក់ជួយសង្រ្គោះបងប្អូនបានទាន់ពេលវេលា។