ខេត្តកណ្តាល៖ រដ្ឋបាលស្រុកខ្សាច់កណ្តាល សូមជូនសេចក្តីប្រកាសជូនដំណឹងជាសាធារណៈ ស្តីអំពីការស្វែងរកឪពុកម្តាយ ទារកដែលបានបោះបង់ចោល ស្ថិតក្នុងភូមិព្រះប្រសប់ ឃុំព្រះប្រសប់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល របស់មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកណ្តាល។
សូមប្រកាសជូនដំណឹងជាសាធារណៈចំពោះ ឪពុកម្តាយ ឬអ្នកពាក់ពន្ធ័ថាកាលពី ថ្ងៃទី៣ មេសា ឆ្នាំ ២០២៤ មានការបោះបង់ទារិការ ១រូប ដែលអ្នកភូមិប្រទះឃើញដោយមិនដឹងអ្នកណាយកទៅផ្លុងចោលនៅចំណុចមុខវត្តសមាធិន្ទ្រិយារាម (វត្តព្រះប្រសប់ថ្មី) ក្នយងនោះលោកស្រីអភិបាលរងស្រុក តំណាងលោក ចេង ឌីណា អភិបាល នៃគណៈអភិបាលស្រុកខ្សាច់កណ្ដាលនិងលោកស្រី ប្រធានការិយាល័យសង្គមកិច្ចស្រុក អាជ្ញាធរឃុំ គ.ក.ន.ក ឃុំ នាយ និងមន្ត្រីប៉ុស្តិ៍ ប្រធាន និងមន្ត្រីមណ្ឌលសុខភាព សហការជាមួយមន្ទីរសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទា ខេត្តកណ្តាល
ដើម្បីសុខសុវត្ថិភាព និង ជាឧត្តមប្រយោជន៍របស់ទារក មន្ទីរបានបញ្ជូនទារកទុកដាក់កន្លែងថែទាំបណ្តោះអាសន្ននៅក្នុងមណ្ឌលអង្គការសមាគមស្នាមញញឹមនៃក្តីសង្ឃឹមកុមារ មានទីតាំងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល៕










