រិតត្បិតយ៉ាងហ្នឹងហើយ បាត់ដំបង នៅមាន ល្បែងអនឡាញ ទៀត..?

ខេត្តបាត់ដំបង ៖ នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង១៧ និង០០នាទី កម្លាំងជំនាញផ្នែកព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលស្រុកសង្កែ​ ដឹកនាំដោយលោ​កវរ​សេនីយ៍ទោ​ យុត​ តុងហូ ​អធិការនគរបាលស្រុកសង្កែ​ បានចុះបង្រ្កាបករណីលេងល្បែងស៊ីសងដោយខុសច្បាប់ (ល្បែងអនឡាញ) ០១លើក នៅចំណុចក្រុមទី០៩ ភូមិឈូងត្រដក់ ឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបង។

ក្នុងកិច្ចប្រតិបត្តិការនេះ​ សមត្ថកិច្ចបានឃាត់ខ្លួនមនុស្សបានចំនួន ០៤នាក់ ៖

១-ឈ្មោះ រស់​ សេរី ភេទស្រី អាយុ៣១ឆ្នាំ មានទីលំនៅភូមិឈូងត្រដក់ ឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបង (បុគ្គលិកលេងអនឡាញ)។

២-ឈ្មោះ​ ថាន់​ ធឿន ភេទស្រី អាយុ៣៧ឆ្នាំ​ មានទីលំនៅភូមិឈូងត្រដក់ ឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបង (ម្ចាស់ទីតាំង)។

៣-ឈ្មោះ​ ហុម​ វ៉ាន ភេទស្រី​ អាយុ៤២ឆ្នាំ​ មានទីលំនៅភូមិឈូងត្រដក់ ឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបង (អ្នកលេង) និង០៤-ឈ្មោះ​ ភួន​ ជន​ ភេទស្រី អាយុ៤៦ឆ្នាំ​ មានទីលំនៅភូមិពោធិ៍បាត់ដំបង ឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបង (អ្នកលេង)។

វត្ថុតាង​ដកហូត​រួម​មាន ​៖
-កំព្យូទ័រចំនួន ០១គ្រឿង
-ទូរស័ព្ទដៃចំនួន ០២គ្រឿង
-ម៉ូតូចំនួន ០១គ្រឿង​
-ប្រាក់ខ្មែរចំនួន ៩៥០០០០រៀល (ប្រាំបួនសែនប្រាំម៉ឺនរៀលគត់) ។

បច្ចុប្បន្ន កម្លាំងអធិការដ្ឋាននគរបាលស្រុកសង្កែកំពុងកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីចាត់វិធានការតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង
Open

Close