ភ្នំពេញ៖ អនុវត្តតាមការដឹកនាំរបស់លោក សក់ ច័ន្ទកញ្ញារិទ្ឋ អភិបាល នៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌ នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ២២:៣០ នាទីយប់ លោកផុន សុផាន អភិបាលរងខណ្ឌ បានដឹកនាំក្រុមការងាររដ្ឋបាលខណ្ឌ ចុះត្រួតពិនិត្យ និងណែនាំទីតាំងអាហារដ្ឋាន ០១កន្លែង នាមករណ៍ បំភ្លេច របស់ឈ្មោះ អោក រដ្ឋា ភេទប្រុស អាយុ ៣៤ឆ្នាំ ស្ថិតនៅទីតាំងដីឡូតិ៍លេខ ៤៨៦ ផ្លូវអង្គតាម៉ិញ ភូមិប៉ប្រកខាងត្បូង សង្កាត់កាកាបទី១ ពេលចុះដល់ទីតាំងខាងលើនេះក្រុមការងារបានធ្វើការណែនាំចំនួន ០៤ចំណុច ដូចខាងក្រោម៖
១/មិនត្រូវបង្កសម្លេងដោយការចាក់ភ្លេង ឬឡូឡា រំខានដល់អ្នកជិតខាង
២/ហាមចតយាន្តជំនិះគ្រប់ប្រភេទលើផ្លូវសាធារណៈ
៣/ហាមដាច់ខាត់ការជួញដូរ ចែកចាយ ប្រើប្រាស់គ្រឿងញៀនគ្រប់ប្រភេទនៅ
៤-ហាមមិនឱ្យមានការជួញដូរ ឬប្រើប្រាស់កម្លាំងពលកម្មលើកុមារមិនទាន់គ្រប់អាយុ





