ខេត្តកំពង់ស្ពឺ៖ សមត្ថកិច្ច បញ្ជាក់ថា កាលពីវេលាម៉ោង៦ និង ៣៥នាទី គ្រោះថ្នាក់ចរាចរណ៍រថយន្តរអិលដាច់ហ្វ្រាំងបណ្ដាលអោយបុករថយន្ដដឹកប្រេងទិសដៅបញ្រ្ចាសគ្នានៅចំណុចចំណោទលោកយាយម៉ៅពេជ្រនិល ផ្លូវជាតិលេខ ៤ ចន្លោះគីឡូម៉ែត្រលេខ១០៦-១០៧ ភូមិទី៦ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច។
តាមព័ត៌មានគ្រោះថ្នាក់ចរាចរណ៍ខាងលើ មិនបណ្តាលឱ្យរងរបួសមនុស្ស កំលាំងនគរបាលកំពុងចុះអន្ដរាគមន៍សម្រួលចរាចរណ៍។
សំណូមពរបងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ចំណុចខាងលើ សូមមេត្ដាបន្ថយល្បឿន ..,





