ឆែកឆេរផ្ទះលេខ៣១៨E1 និង ផ្ទះលេខ៣២០E1z ផ្លូវ១២៨ (ផ្លូវកម្ពុជាក្រោម) ពាក់ព័ន្ធ ករណី ឃុំខ្លួនអនិតិជន ៩នាក់

ភ្នំពេញ៖ ដោយមានការសម្របសម្រួលពី លោក ស៊ិត វណ្ណៈ ព្រះរាជ្ញារង នៃអយ្យការអមសាលារាជធានីភ្នំពេញ នារសៀលថ្ងៃសៅរិ៍ ៦រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនិងថ្ងៃទី ៣០ ខែមីនា ឆ្នាំ២០២៤ រដ្ឋបាលខណ្ឌ៧មករា ដឹកនាំដោយ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌ៧មករា សហការជាមួយ ការិ-ប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជន នៃស្នងការដ្ឋានរាជធានីភ្នំពេញ ដឹកនាំដោយ លោកវីរៈសេនីយទោ ហាក់ លី នាយការិ -ប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជន នៃស្នងការដ្ឋានរាជធានីភ្នំពេញ ចុះសម្រេចធ្វើការឆែកឆេរផ្ទះលេខ៣១៨E1 និង ផ្ទះលេខ៣២០E1z ផ្លូវ១២៨ (ផ្លូវកម្ពុជាក្រោម) ភូមិ៣ សង្កាត់មិត្តភាព ខណ្ឌ៧មករា ដែលពាក់ព័ន្ធករណីការឃុំខ្លួនអនិតិជន ចំនួន ០៩ នាក់ ស្រី ០៩ នាក់ ។

ក្រោយពីគណៈកម្មការចុះឆែកឆេររួចពិនិត្យឃើញថាពុំមានអ្វីគួរអោយកត់សំគាល់ ហើយទីតាំងផ្ទះខាងលើ គណៈកម្មការសម្រេចឃ្លុំបេជាបណ្តោះអាសន្ន ហើយប្រគល់ផ្ទះខាងលើអោយនាយប៉ុស្តិ៍រដ្ឋបាលមិត្តភាពរក្សាទុក រហូតដល់មានបទបញ្ជាជាថ្មី ។

សូមបញ្ជាក់ផងដែរថា កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង ១៧ និង ០០ នាទីល្ងាច មានករណី ឃុំខ្លួនអនិតិជន ចំនួន ០៩ នាក់ ស្រី ០៩ នាក់ ។

ក្នុងនោះដែរ កំលាំងសមត្ថកិច្ចបានបញ្ជូន អនីតិជន ទាំង ០៩ នាក់ ទៅមន្ទីរសង្គមកិច្ច រាជធានីភ្នំពេញ និងជនសង្ស័យ លោកស្រី សុខ គឹមហេង ម្ចាស់ផ្ទះជួល 318E1 លោកស្រី ឌួង សុធី ម្ចាស់ផ្ទះជួល 320E1z បញ្ជូនទៅ តុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។

អត្ថបទដែលជាប់ទាក់ទង
Open

Close