ប្រជុំ ពិនិត្យ និងអនុម័តលេីសំណើបែងចែកប្រាក់រង្វាន់លើកទឹកចិត្តដែលបានមកពីការផ្តល់សេវារដ្ឋបាលសំរាប់ឧបត្ថម្ភជូនមន្ត្រី បុគ្គលិក នៃរដ្ឋបាលខណ្ឌសែនសុខ ប្រចាំខែកុម្ភៈ ឆ្នាំ២០២៤
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ ក្រុមប្រឹក្សាខណ្ឌសែនសុខ បានបើកកិច្ចប្រជុំសាមញលើកទី៥៨ អាណត្តិទី៣ ក្រោមអធិបតីភាព លោកស្រី ឈាន សុខេន ប្រធានក្រុមប្រឹក្សាខណ្ឌសែនសុខ លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ និងមានការអញ្ជើញចូលរួមពី សមាជិក សមាជិកាក្រុមប្រឹក្សាខណ្ឌ លោក-លោកស្រីអភិបាលរងខណ្ឌ លោកអធិការរងនគរបាលខណ្ឌ លោកមេបញ្ជាការរងកងរាជអាវុធហត្ថខណ្ឌ កំលាំងភូមិភាគពិសេសប្រចាំខណ្ឌ លោកនាយក-នាយករងរដ្ឋបាលខណ្ឌ ប្រធានការិយាល័យទាំង១០ ប្រធានអង្គភាពលទ្ធកម្ម លោកចៅសង្កាត់ទាំង៦ តំណាងអាជីវករ តំណាងប្រជាពលរដ្ឋ តំណាងអង្គការសង្គមសុីវិល សរុបអ្នកចូលរួម៥២នាក់ ដោយមានរបៀបវារៈប្រជុំចំនួន០៧ដូចខាងក្រោម៖
១-ពិនិត្យ និងអនុម័តលើសំណើសុំអនុញ្ញាតច្បាប់របស់ លោក ប៊ុន បឿន សមាជិកក្រុមប្រឹក្សាខណ្ឌ ដែលជួបគ្រោះថ្នាក់ចរាចរណ៍។
២-ពិនិត្យ និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៥៧ របស់ក្រុមប្រឹក្សាខណ្ឌសែនសុខ អាណត្តិទី៣។
៣-ពិនិត្យ និងអនុម័តលើសេចក្តីព្រាងរបាយការណ៍ប្រចាំខែីនា ឆ្នាំ២០២៤ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខណ្ឌសែនសុខ។
៤-ពិនិត្យ និងអនុម័តលេីសេចក្តីព្រាងផែនការថវិការដ្ឋបាលខណ្ឌសែនសុខ ឆ្នាំ២០២៤។
៥-ពិនិត្យ និងអនុម័តលេីសេចក្តីព្រាងទទួលស្គាល់គណៈកម្មការគ្រប់គ្រងសាលាមត្តេយ្យសិក្សាបុរី១០០ខ្នង
-ពិនិត្យ និងអនុម័តលើសេចក្តីព្រាងទទួលស្គាល់គណៈកម្មការគ្រប់គ្រងសាលាបឋមសិក្សាទាំង១០ ក្នុងខណ្ឌសែនសុខ
-ពិនិត្យ និងអនុម័តលើសេចក្តីព្រាងទទួលស្គាល់គណៈកម្មការគ្រប់គ្រងមធ្យមសិក្សាសាធារណៈទាំង៤
-ពិនិត្យ និងអនុម័តលើសេចក្តីព្រាងទទួលស្គាល់គណៈកម្មការគ្រប់គ្រងមជ្ឈមណ្ឌលសិក្សាសហគមន៍សែនសុខទី៥។
៦-ពិនិត្យ និងអនុម័តលេីសំណើបែងចែកប្រាក់រង្វាន់លើកទឹកចិត្តដែលបានមកពីការផ្តល់សេវារដ្ឋបាលសំរាប់ឧបត្ថម្ភជូនមន្ត្រី បុគ្គលិក នៃរដ្ឋបាលខណ្ឌសែនសុខ ប្រចាំខែកុម្ភៈ ឆ្នាំ២០២៤។
៧-បញ្ហាផ្សេងៗ