ខេត្តកណ្តាល៖ អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានបញ្ជាឲ្យកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងសំពៅពូន ធ្វើការឃាត់ខ្លួនជនសង្ស័យ០២នាក់ (មានមុខរបរសារព័ត៌មាន) មានឈ្មោះដូចខាងក្រោម:
១.ឈ្មោះ ឡេង សូរិយា ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ
២.ឈ្មោះ ធី រ៉េត ភេទប្រុស អាយុ៤៧ឆ្នាំ ជនជាតិខ្មែរ
ជនសង្ស័យទាំង០២នាក់ខាងលើនេះបានប្រើហិង្សាស្រាល រំលោភលំនៅឋាន និងបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង បានចូលទៅបង្ករឿងផ្ទះជនរងគ្រោះ ស្ថិតនៅភូមិព្រែកជ្រៃ សង្កាត់ព្រែកជ្រៃ ក្រុងសំពៅពូន ខេត្តកណ្តាល កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង១៧:០០នាទី។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ចជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធី។