មន្រ្តីសុយោដី ម្នាក់ស្រវឹងស្រា បើកឡានឡេីងសួនច្បារបុកផ្ទាំងតាំងពិពណ៌សមទ្ធិផលមុខស្នាក់ការខេត្ដន(រង្វង់មូលវិមានឯករាជ្យកំពង់ស្ពឺ)
ខេត្តកំពង់ស្ពឺ៖ សមត្ថកិច្ច បញ្ជាក់ថា បុរសម្នាក់ដែលត្រូវបានមហាជននៅទូទាំងខេត្តកំពង់ស្ពឺស្គាល់យ៉ាងច្បាស់ថាមានឈ្មោះ ឡេង ដារ៉ា អាយុ៥២ឆ្នាំ មុខរបរជាមន្រ្តីសុយោដី ប្រចាំស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ មានទីលំនៅភូមិចំបក់ ឃុំវល្លិ៍សរ ស្រុកសំរោងទង ។
បានបេីករថយន្ដ ម៉ាកFORD RANGER XLT ពណ៌ស ពាក់ផ្លាកលេខកំពង់ស្ពឺ 2C.1972 ធ្វើដំណើរចេញពីទិសខាងកេីតឆ្ពោះទៅទិសខាងលិច ផ្លូវស្របតាមបណ្ដោយស្ទឹងព្រែកត្នោត លុះមកដល់ចំណុចមុខសួនរូបសម្ដេចព្រះសង្ឍរាជជួនណាត បានបត់ឡេីងលេីសួនច្បារសាធារណៈមុខទីស្នាក់ការខេត្ត ក្បែររង្វង់មូលវិមានឯករាជ្យកំពង់ស្ពឺ ។
ក្នុងហេតុការណ៍គ្រោះថ្នាក់ខាងលេីបណ្ដាលឱ្យមនុស្សម្នាដែលកំពុងតែធ្វេីដំណេីរចេញចូល ហាត់ប្រាណរត់ជាន់ជាន់ជេីងគ្នាដោយសារតែភ័យលោះព្រលឹងចុះក្នុងបឹងដកព្រលិតអស់ បន្ទាប់មកបុរសជាអ្នកបេីកបររថយន្ដបានបេីកទ្វាចេញមកដោយអាការៈស្រវឹងជោកជាំ ហេីយស្រែកថាមិនអីទេទុកឲ្យខ្ញុំដោះស្រាយៗៗ មហាជននាំគ្នាឆ្ងល់ថាហេតុអីមន្រ្ដីសុយោដីរូបនេះមានពេលវេលាស្រវឹងស្រាទាំងក្បាលព្រលប់បែបនេះ គាត់មិនធ្វើការទេអីឬ? បានជាស្រវឹងតាំងពីម៉ោង ១៧:០០នាទីល្ងាចទៅហេីយ សួរថាតេីគាត់ហូបស្រាតាំងពីពេលណា? ? ? ?
គ្រោះថ្នាក់ចរាចរណ៍ខាងលេីបណ្ដាលអោយខូចខាតរថយន្ត និងផ្លាកផ្ទាំងប៉ាណូ ដែលរដ្ឋបាលខេត្ដកំពង់ស្ពឺដាក់តាំងពិពណ៌រូបលម្អរនៅទីសួនសាធារណៈជូនប្រជាពលរដ្ឋអំពីសមទ្ធិផលនានារបស់ខេត្ដនិងប្រទេស ។
អ្នកបេីកបររថយន្តបង្កក្រោយសមត្ថកិច្ចជំនាញចរាចរណ៍តេស្ដជាមួយឧបករណ៍គឺមានជាតិស្រវឹង ខ្ពស់ហួសពីកម្រិត 155 mg/L និងបានធ្វើការផាកពិន័យតាមនិតិវិធី រីឯការខូចខាតសម្ភារៈជំនាញបានប្រគល់ជូនរដ្ឋបាលខេត្ដដេីម្បីដោះស្រាយលេីសំណង។
សំណូមពរ សូមមេត្ដាបញ្ឍប់បេីកបរក្នុងពេលស្រវឹង។
ប្រភព៖ ស្នងការខេត្តកំពង់ស្ពឺ