ជើងខ្លាំង ធាក់ផ្តួល​ និង វាយយកម៉ូតូ ស្នងការ បញ្ជាអោយចាប់បញ្ជូនទៅ តុលាការ

ខេត្តតាកែវ ៖​ សមត្ថកិច្ច បញ្ជាក់ថា  កាលពីថ្ងៃសៅរ៍ ១៤កេីត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង០៣,១៨នាទី​ នៅភូមិត្រពាំងស្វាយ ឃុំក្តាញ់ ស្រុកព្រៃកប្បាស​ ខេត្តតាកែវ​ មានករណី​ អំពេីលួចមានស្ថានទម្ងន់ទោស​ (ធាក់ផ្តួល​ និងវាយយកម៉ូតូ) កេីតឡេីង​ បង្កដោយជនសង្ស័យមានគ្នា​ ០៥នាក់​ មិនស្គាល់អត្តសញ្ញាណ​ ជិះម៉ូតូចំនួន​ ០៣គ្រឿង​ បានធ្វេីសកម្មភាពធាក់ផ្តួលម៉ូតូ​ និង​ វាយជនរងគ្រោះ​ឈ្មោះ​ ណុច​ ដារ៉ាជន​ ភេទប្រុស​ អាយុ១៦ឆ្នាំ​ មុខរបរកសិករ រស់នៅភូមិតាខូយ ឃុំជេីងគួន ស្រុកសំរោង ខេត្តតាកែវ​ ហេីយយកម៉ូតូម៉ាក​ ហុងដាឌ្រីម​ សេ១២៥​ ពណ៍ខ្មៅ​ សេរីឆ្នាំ២០២០​ ពាក់ផ្លាកលេខ​ តាកែវ​ 1V-8986 និងទូរស័ព្ទ០១គ្រឿងម៉ាក​អូប៉ូ​ រួចគេចខ្លួនបាត់​ ខណៈពេលដែលជនរងគ្រោះជិះម៉ូតូ​ តាមផ្លូវម្នាក់ឯង​ ។
ក្រោយពីទទួលបានព័ត៍មាន​ លោកវរសេនីយ៍ឯក​ ឡេង​ ប៊ុនឡុង​ អធិការនគរបាលស្រុកព្រៃកប្បាស​ បានបញ្ជាកម្លាំងជំនាញអធិការដ្ឋាន​ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលក្តាញ់ បានចុះដល់កន្លែងកេីតហេតុ​ និងធ្វេីការស្រាវជ្រាវ​ រហូតដល់ថ្ងៃទី២៦​ ខែឆ្នាំដដែល​ កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកព្រៃកប្បាស​ សហការជាមួយកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកស្អាង​ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល​ បានធ្វេីការឃាត់ខ្លួនជនសង្ស័យចំនួន​ ០២នាក់​ ក្នុងចំណោម​ ០៥នាក់៖​ ១/ឈ្មោះ​ ម៉េង​ ឈាងលី​ ភេទប្រុស​ អាយុ​១៦ឆ្នាំ​ មុខរបរមិនពិតប្រាកដ​ រស់នៅភូមិពោធិ៍លេី​ ឃុំត្រេីយស្លា​ ស្រុកស្អាង​ ខេត្តកណ្តាល​ ២/ឈ្មោះ​ ជា​ លីណា​ ភេទប្រុស​ អាយុ១៦ឆ្នាំ​ រស់នៅភូមិកំពង់ទ្រា​ ឃុំស្អាងភ្នំ​ ស្រុកស្អាង​ ខេត្តកណ្តាល បន្ទាប់មកកម្លាំងយេីង​ បាននាំខ្លួនជនសង្ស័យទាំង០២នាក់ខាងលេី​ យកមកអធិការដ្ឋាននគរបាលស្រុកព្រៃកប្បាស​ ដេីម្បីសាកសួរ​ និងកសាងសំណុំរឿងតាមនីតិវិធី​ ។
ក្នុងនាម អធិការ នៃអធិការដ្ឋាននគរបាលស្រុកព្រៃកប្បាស សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ចូលរួមសហការផ្តល់ព័ត៌មាន រាល់បទល្មើស ដែលកើតឡើង ដើម្បីសមត្ថកិច្ចមានចំណាត់ការទាន់ពេលវេលា សូមរាយការណ៍មកទូរស័ព្ទលេខ 097 7780068 សូមអរគុណ!
អត្ថបទដែលជាប់ទាក់ទង
Open

Close