ចូលឆ្នាំមុនខែ ! សិស្សគេចសាលា ជាង ១០០នាក់ ជិះម៉ូតូប្រដេញគ្នា ស្រែកហូកញ្ច្រៀវបាញ់ទឹកដាក់គ្នា ,គប់ទឹក ដេញបាតម្សៅ…!

ភ្នំពេញ៖ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល ១៤ និង១០នាទី កម្លាំងអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានប្រមូលក្រុមក្មេងសិស្សសាលាដែលប្រមូលផ្តុំគ្នាលេងបាញ់ទឹកនិងបង្ករភាពអនាធិបតេយ្យបាត់បង់សណ្ដាប់ធា្នប់សាធារណះនៅមូលដ្ឋានខណ្ឌទួលគោក។

យោង: សេចក្ដីណែនាំលេខ០០៣/២០២៤ ស.ណ.ន.អ សេចក្ដីណែនាំស្ដីពីការរៀបចំបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ គ.ស ២០២៤ ចុះថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ របស់អភិបាលនៃគណ:អភិបាលរាជធានីភ្នំពេញ នឹងមានការណែនាំពីឯកឧត្តមអគ្គស្នងការងនឹងជាស្នងការរាជធានីភ្នំពេញ

ក្នុងនោះសមត្ថកិច្ចយើងបានអញ្ជើញ សិស្សគេចសាលា ដែលធ្វេីអោយបាត់សណ្តាប់ធ្នាប់លេងបាញ់ទឹកជិះម៉ូតូប្រដេញគ្នាធ្វេីអោយបាត់សណ្តាប់ធ្នាប់តាមដងផ្លូវមកធ្វើការអប់រំមនុស្ស–
-ចំនួន១១៣ -ប្រុស៨៩នាក់ -ស្រី២៤នាក់
-មកពី១៦វិទ្យាល័យ ,
-ម៉ូតូចំនួន៥១គ្រឿង,
-កាំភ្លើងជ័រសម្រាប់បាញ់ទឹក០៤ដើម ។

សកម្មភាពបានប្រមូលផ្តុំគ្នា នៅតាមដងផ្លូវក្បែរវិទ្យាល័យជាស៊ីមសាមគ្គី ដោយធ្វើសកម្មភាពជិះម៉ូតូប្រដេញគ្នា ស្រែកហូកញ្ច្រៀវបាញ់ទឹកដាក់គ្នា ,គប់ទឹក ដេញបាតម្សៅ ជិះម៉ូតូគ្មានពាក់សុវត្ថិភាព ដោយឃើញសកម្មភាពអានាធិបេយ្យដូចនេះទើបសមត្ថកិច្ចយើងធ្វើការអញ្ជើញមកធ្វើរអប់រំណែនាំ០៣ចំណុចដូចខាងក្រោម៖
១-ផលប៉ះពាល់គ្រឿងញៀន
២-ក្រុមក្មេងទំនើង
៣-ការគោរពច្បាប់ចរាចរណ៍ផ្លូវគោក
៤-បញ្ឈប់ការលេងគប់ទឹក បាតម្សៅខាងលើ ។

អត្ថបទដែលជាប់ទាក់ទង
Open

Close