មន្ត្រីជំនាញ ដកយកសំណាកគំរូ បញ្ជូនទៅនាយកដ្ឋានមន្ទីរពិសោធន៍

ភ្នំពេញ៖ នាថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ ដឹកនាំដោយ លោកប្រធានសាខា ក.ប.ប. រាជធានីភ្នំពេញ កម្លាំងមន្ត្រីជំនាញ បានខិតខំអនុវត្តតួនាទី របស់ខ្លួនស្របតាមច្បាប់ជាធរមាន ដោយបានចុះត្រួតពិនិត្យជាក់ស្តែងនៅតាមបណ្តាទីផ្សារ និងតាមទីតាំងឬសិប្បកម្មផលិតផលិតផលម្ហូបអាហារចំនួន ១ទីតាំង ក្នុងភូមិសាស្ត្រ ខណ្ឌទួលគោក និងទីតាំងផលិត ស្តុកទុក នំបាយក្តាំង និងគ្រឿងសមុទ្របង្កក ចំនួន២កន្លែង ក្នុងភូមិសាស្ត្រខណ្ឌដង្កោ។

ជាលទ្ធផល តាមការបញ្ជាក់របស់មន្ត្រីជំនាញ ទីតាំងផលិត ស្តុកទុក និងចែកចាយ ទាំង៣ខាងលើ ត្រូវបានមន្ត្រី រកឃើញពុំអនុលោមតាមបទដ្ឋានព័ត៌មាន អ្នកប្រើប្រាស់ ហើយការផលិត ស្តុកទុក ចែកចាយ ពុំស្របតាមស្តង់ដារបច្ចេកទេស និងបទប្បញ្ញត្តិជាធរមាននោះទេ។

ជាមួយគ្នានេះដែរ មន្ត្រីជំនាញបានដកយកសំណាកគំរូមួយចំនួនពីទីតាំងទាំង៣នោះ រួចបញ្ជូនទៅនាយកដ្ឋានមន្ទីរពិសោធន៍ នៃអគ្គនាយកដ្ឋាន ក.ប.ប. ដើម្បីធ្វើការវិភាគលម្អិតបន្ថែម ក្រែងមានវត្តមានសារធាតុគីមីហាមឃាត់លើទំនិញទាំងនោះ៕

អត្ថបទដែលជាប់ទាក់ទង
Open

Close