ខេត្តកំពង់ធំ ៖ មន្ត្រីអាវុធហត្ថ បញ្ជាក់ថា កាលពីវេលាម៉ោង១៤.០០នាទីថ្ងៃទី២២ ខែមិនា ឆ្នាំ២០២៤ ដោយអនុវត្តបទបញ្ជារបស់លោក ឧ.ត្រី មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត កម្លាំងចំនួន ៥នាក់រថយន្ត១គ្រឿង ដឹកនាំដោយ វ.ទោ ថៃ ដានិត ប្រធានមន្ទីរស្រាវជ្រាវព័ត៌មានសន្តិសុខ សហការជាមួយកម្លាំងអធិការដ្ឋានខាងជើងបឹងទន្លេរសាបចំនួន ៣នាក់រថយន្ត៣គ្រឿង ដឹកនាំដោយលោក ហោ ភាជ នាយរងអធិការដ្ឋានខាងជើងបឹងទន្លេសាប ធ្វើការចុះបង្ក្រាបករណីដឹកជញ្ជូនផលអនុផលព្រៃឈើគ្មានច្បាប់អនុញ្ញាតិ នៅចំណុចនិយាមការលេខ ( 496463_1441984 ) ស្ថិតនៅភូមិតាឡែក ឃុំសាលាវិស័យ ស្រុកប្រាសាទបល័្លង្ក ខេត្តកំពង់ធំ ។
លទ្ធផល ៖
– រថយន្តចំនួន ១គ្រឿង ម៉ាក LEXUS 300 ពណ័ទឹកមាស ពាក់ស្លាកលេខ2AN1660 ។
– ឈើអាប្រភេទលេខ១ ត្រសេក ចំនួន១៥ដុំ ស្មើនិង០,៦១៨ម៉ែត្រគូប។
បច្ចុប្បន្នវត្ថុតាងខាងលើ សមត្ថកិច្ច រឹបអូសនាំយកមករក្សាទុកបណ្តោះអាសន្ននៅកន្លែងអធិការដ្ឋានរដ្ឋបាលព្រៃឈើខាងជើងបឹងទន្លេសាប ដើម្បីជំនាញអនុវត្តន៍នីតិវិធី ។
អត្ថបទកងរាជអាវុធហត្ថខេត្តកំពង់ធំ-កែសម្រួលដោយអ៊ុមញឹប។