បាត់ដំបង៖ សមត្ថកិច្ច បញ្ជាក់ថា កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង១៥និង២០នាទី កម្លាំងជំនាញផ្នែកព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលស្រុកកំរៀង រួមជាមួយកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដឹកនាំដោយលោកវរសេនីយ៍ទោ វេ គឹមចត់ អធិការនគរបាលស្រុកកំរៀង បានចុះបង្រ្កាបករណីលេងល្បែងស៊ីសងដោយខុសច្បាប់ (កត់កន្ទុយលេខឆ្នោត) ០១លើក នៅចំណុចមុខផ្សារកំប្រង់ក្រុមទី០៣ ភូមិកំប្រង់ ឃុំតាក្រី ស្រុកកំរៀង ខេត្តបាត់ដំបង ។
ក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចបានឃាត់ខ្លួនមនុស្សបានចំនួន ០៣នាក់
១.ឈ្មោះ ឈឿង វិចឌី ភេទស្រី អាយុ៣២ឆ្នាំ រស់នៅភូមិកំប្រង់តាក្រី ស្រុកកំរៀង ខេត្តបាត់ដំបង មុខរបរលក់ដូរ,
២.ឈ្មោះ ធឿន ស្រីម៉ុច ភេទស្រី អាយុ៣៨ឆ្នាំ រស់នៅភូមិកំប្រង់ ឃុំតាក្រី ស្រុកកំរៀង ខេត្តបាត់ដំបង មុខរបរលក់ដូរ
និង៣.ឈ្មោះ អុី ស្រែន ភេទស្រី អាយុ៥០ឆ្នាំ រស់នៅភូមិកំប្រង់ ឃុំតាក្រី ស្រុកកំរៀង ខេត្តបាត់ដំបង មុខរបរ លក់ដូរ យកមកអធិការដ្ឋាននគរបាលស្រុកកំរៀង ដើម្បីធ្វើការសាកសួរ ។
វត្ថុតាងដកហូតរួមមាន៖
-ក្រដាសសៀវភៅកត់កន្ទុយលេខចំនួន ០៧ក្បាល ។
-បន្ទាត់ចំនួន ០២ដើម ។
-បុិចចំនួន ០២ដើម ។
-ម៉ាស៊ីនគិតលេខចំនួន ០៣គ្រឿង ។
-ក្រដាសកាគារចំនួន ០៣សន្លឹក ។
-ប្រាក់រៀលចំនួន ៨៨០០០រៀល ។
ពេលនាំខ្លួនមកធ្វើការសាកសួរនៅអធិការដ្ឋានរួចមក អ្នកលេងល្បែងស៊ីសងខុសច្បាប់ទាំង០៣នាក់ ខាងលើត្រូវបានធ្វើការអប់រំ និងកិច្ចសន្យាឱ្យបញ្ឈប់សកម្មភាពនេះបន្តទៀត រួចអនុញ្ញាតឱ្យគ្រួសារមកធានាត្រឡប់ទៅមូលដ្ឋានវិញ៕