ពិធីចុះហត្ថលេខា ស្តីពីការបង្កើតសម្ព័ន្ធមេត្រីភាព ទីក្រុងបងប្អូន រវាង ទីក្រុងសួយនីង និងទីក្រុងព្រះសីហនុ
ទីក្រុងស៊ួយនីង ៖ កាលពីថ្ងៃទី១៧-២០ ខែមីនា ឆ្នាំ២០២៤ សរ កក្កដា អភិបាលក្រុងព្រះសីហនុ នៃខេត្តព្រះសីហនុ បានអញ្ជើញចូលរួម ក្នុងពិធីចុះហត្ថលេខាស្តីពីការបង្កើតសម្ព័ន្ធមេត្រីភាពទីក្រុងបងប្អូនរវាង ទីក្រុងសួយនីង និងទីក្រុងព្រះសីហនុ ក្នុងគោលបំណងបង្កើនទំនាក់ទំនងរវាងទីក្រុងទាំងពីរ ក្នុងការពង្រីកការផ្លាស់ប្តូរកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌ ទេសចរណ៍ សុខាភិបាល បច្ចេកវិទ្យា និងវិស័យអប់រំ។











