ខេត្តស្វាយរៀង៖ អនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង ដើម្បីចូលរួមបញ្ជៀសការកកស្ទះចរាចរណ៍ នៅលើដងផ្លូវសំខានៗ ជាពិសេសសម្រួលចរាចរណ៍ជូនដល់សិស្សានុសិស្សចូល-ចេញពីសាលាប្រកបដោយសុវត្ថិភាព កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ នៅចំណុចមុខវិទ្យាល័យ ហ៊ុន សែន ជីភូ ពេលកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលច្រកម្ទេស កំពុងសម្រួលចរាចរណ៍ជូនដល់សិស្សានុសិស្សចូលសាលារៀននៅពេលព្រឹក ពេលនោះមានរថយន្តមួយគ្រឿង ម៉ាក Hyundai Starex ពាក់ស្លាក ភ្នំពេញ ២AX-២៣៤៦ បានបើកបរបញ្ច្រាសទិសចរាចរណ៍ ដែលអាចបង្កជាគ្រោះថ្នាក់ចរាចរណ៍ដល់អ្នកដទៃ។
ក្នុងករណីនេះ កម្លាំងអធិការដ្ឋាននគរបាលក្រុមបាវិតបានធ្វើការចុះស្រាវជ្រាវរហូតមកដល់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនអ្នកបើកបរ រួមទាំងរថយន្ត។
បច្ចុប្បន្ន អ្នកបើកបរ រួមទាំងរថយន្ត បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់។








