បាត់ដំបង៖ អនុវត្តបទបញ្ជាលោកឧត្តមសេនីយ៍ត្រី ហែម វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបង និងដោយមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង នៅវេលាម៉ោង ១១ :១៥នាទី ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ លោកវរសេនីយ៍ឯក ហួត សុភាព មេបញ្ជាការរងទទួលការងារស្រាវជ្រាវព័ត៌មានសន្ដិសុខ កងរាជអាវុធហត្ថខេត្តបាត់ដំបង បានដឹកនាំកម្លាំងចុះបង្រ្កាបករណីប្រើប្រាស់ឯកសណ្ឋាន និងក្លែងបន្លំឯកសារកងទ័ព ស្ថិតភូមិព្រៃសង្ហា ឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់
១-ឈ្មោះ កាន់ យ៉ុង ភេទប្រុស អាយុ៥០ឆ្នាំ មុខរបរឃួងអណ្ដូង រស់នៅភូមិព្រៃសង្ហា ឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង ។
២-ឈ្មោះ សួង តារា ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរលក់ដូរ រស់នៅភូមិគោកក្ដួច ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង។
ដកហូតវត្ថុតាង
– មួកកាសស្កេតពណ៌ត្រេអ៊ី ០២
– សម្លៀកបំពាក់យោធាលេខ០៣ (០២កំប្លេរ)
– ខ្សែក្រវ៉ាត់យោធា ០១
– ឋានន្ដរសក្ដិ០២គូ
– គ្រឿងឥស្សរិយស ០២ផ្ទាំង
– ស្លាកឈ្លោះ ០១ស្លាក
– សញ្ញាអគ្គបញ្ជាការ ០២
– សញ្ញាកងយោធពលខេមរភូមិន្ទ ០២
– ស៊ីងកាំភ្លើងពាក់កអាវ ០២គូ
– សញ្ញាកងការពារព្រំដែន ០១ (ក្រណាត់)
– សេចក្ដីសម្រេចតែងតាំង ០២សន្លឹក
– លិខិតបញ្ជាបេសកកម្ម ០១សន្លឹក
– Laptob ០១គ្រឿង
– រថយន្ដ ០១គ្រឿង ម៉ាក់ហាយឡិនឌឺពណ៌ទឹកប្រាក់សេរីឆ្នាំ២០០៤ ស្លាកលេខ ភ្នំពេញ2AG-8425
– លិខិតធានាមិនទាន់បំពេញ ០៣សន្លឹក
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងកំពុងចាត់ការតាមនីតិវិធី ។