ទីបំផុត! លោក សាយ សំអាល់ សម្រេចសម្រួលភារកិច្ច ប្រធាន មន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសូរិយោដី ខេត្តបន្ទាយមានជ័យ ឱ្យមកបម្រើការងារនៅទីស្តីការក្រសួង

ភ្នំពេញ៖ ទីបំផុត លោក​ អាង​ ណារិទ្ធ​ ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ ខេត្ត​បន្ទាយមានជ័យ ត្រូវ លោក សាយ សំអាល់ រដ្ឋមន្ត្រី​ ក្រសួង​រៀប​ចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់ សម្រេចផ្ទេរតំណែង អោយទៅបំរើ នៅទីស្តីការ ក្រសួង​រៀប​ចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់។

គួររំលឹកផងដែរថា មុនផ្ទេរតំណែង លោក អាង ណារិទ្ធ ត្រូវបានមន្រ្ដី​​រាជការប្រមាណជិត​ ៤០​ នាក់​ នៃ​ មន្ទីរ​រៀបចំ​​ដែនដី​នគរូបនីយកម្ម​ និង​សំណង់​ ខេត្ត​បន្ទាយមានជ័យ​ ដែល​មានតួនាទី​ ចាប់​ពី​មន្ត្រី​ អនុប្រធាន​ការិយាល័យ​ ប្រធាន​ការិយាល័យ​ និង​ អនុប្រធាន​មន្ទីរ​ បាន​រួមគ្នាជាក្រុម​ផ្ដិតមេដៃ​ប្ដឹង​ លោក​ អាង​ ណារិទ្ធ​ ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ ខេត្ត​បន្ទាយមានជ័យ​​ រដ្ឋមន្ត្រី​ ក្រសួង​រៀប​ចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ តាមរយៈ​ អភិបាល​ខេត្ត​បន្ទាយមានជ័យ​ ។

តាមរយៈ​លិខិត​មួយច្បាប់​ ២ទំព័រ​ ចុះថ្ងៃទី​ ៤​ ខែ​ តុលា​ ឆ្នាំ​ ២០២៣​ មន្ត្រី​រាជការ​ដែលបាន​ផ្ដិតមេដៃ​ប្ដឹង​លោក​ អាង​ ណារិទ្ធ​ គឺ​សំណូម​ពរ​អោយ​ថ្នាក់ដឹកនាំ​ដោះ​ដូរលោក​ អាង​ ណារិទ្ធ​ ចេញ​ពី​ ប្រធាន​មន្ទីររៀបចំ​ដែន​ដី​ ខេត្ត​បន្ទាយ​មានជ័យ​ ក្រោមការរៀបរាប់ថា​ លោក​ អាង​ ណារឹទ្ធ​ ដឹកនាំ​មិន​បាន​ត្រឹមត្រូវ​ និង​បង្ករ​បញ្ហា​ជាច្រេីន​ក្នុង​មន្ទីរ​ រួមទាំង​កិបកេង​ថវិការង្វាន់មន្ត្រីថែមទៀត​ ។

លោក​ អាង​ ណារិទ្ធ​ បានមកកាន់​តួនាទី​ជា​ប្រធាន​ មន្ទីរ​រៀបចំដែនដី​ នគរូបនីយកម្ម​ និង​ សំណង់​ខេត្ត​បន្ទាយមានជ័យជំនួស​លោក​ប្រាក់​ ប៉ូលី​ នៅថ្ងៃទី​ ១៧​ ខែ​ កញ្ញា​ ឆ្នាំ​ ២០១៩​ ។

អត្ថបទដែលជាប់ទាក់ទង
Open

Close