អភិបាលខណ្ឌច្បារអំពៅ មិនអនុញ្ញាតឲ្យកែច្នៃយានយន្ត ឬ ម៉ូតូគ្រប់ប្រភេទ បំពាក់ស៊ីផ្លេរ បំពង់ស៊ីម៉ាំងយានយន្ត ឬ ម៉ូតូ ខុសលក្ខណៈបច្ចេកទេស

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី ១៩ ខែមីនា ឆ្នាំ២០២៤ អនុវត្តតាមការណែនាំរបស់ លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ លោក ហ៊ត គឹមនី អភិបាលរងខណ្ឌច្បារអំពៅ បានដឹកនាំក្រុមការងារចុះ ណែនាំម្ចាស់យានដ្ឋានជួសជុលរថយន្ត ឬម៉ូតូ មិនអនុញ្ញាតឲ្យកែច្នៃយានយន្ត ឬ ម៉ូតូគ្រប់ប្រភេទ ការបំពាក់ស៊ីផ្លេរ បំពង់ស៊ីម៉ាំងយានយន្ត ឬ ម៉ូតូ ខុសលក្ខណៈបច្ចេកទេស ដើម្បីទប់ស្កាត់ភាពអនាធិបតេយ្យតាមដងផ្លូវសាធារណៈ និងមិនឲ្យមានការលក់បំពង់ស៊ីម៉ាំងរថយន្ត ឬម៉ូតូ កែច្នៃខុសលក្ខណៈបច្ចេកទេស ក្នុងមូលដ្ឋានខណ្ឌច្បារអំពៅ ។
អត្ថបទដែលជាប់ទាក់ទង
Open

Close