លួចគោ ដាក់ឡាន

ខេត្តបាត់ដំបង៖ សមត្ថកិច្ច បញ្ជាក់ថា កាលពីថ្ងៃទី១៥ខែ មីនាឆ្នាំ២ ០២ ៤វេលាម៉ោង២៣ និង ៣០នាទីយប់ នៅចំណុចភូមិពាមឯកឃុំពាមឯក ស្រុកឯកភ្នំខេត្តបាត់ដំបង អនុវត្តតាម​យោបល់ដឹកនាំរបស់លោក​ឧត្តមសេនីយ៍ទោ​ សាត​ គឹមសាន​ស្នង ការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​និងលោក ឧត្តមសេ នីយ៍ត្រី​ លឹម​ ពុទ្ធីឡា​ ស្នងការរងផែនការងារនគរបាល​ព្រហ្មទ័ណ្ឌ​និងដោយមានការ សម្របសម្រួលលេីនីតិវិធីពីឯកឧត្តមកែវ សុជាតិព្រះ រាជអាជ្ញានៃអយ្យការអមសា លាដំបូងខេត្តបាត់ដំបង លោកវរ សេនី​យ៍​ឯក​ ឡុង​ យោធាវីរៈ​ អ ធិ ការនគរបាលស្រុកឯកភ្នំ​បាន ដឹក នាំកម្លាំងផ្នែកព្រហ្មទណ្ឌ័រួមជាមួយ កម្លាំងផ្នែកចរាចរណ៍និងក្រុមអន្តរាគមន៏ បាននាំខ្លួនជនស​ង្ស័យចំនួន០ ២នាក់យកមកសាក​ សួរគឺឈ្មោះវណ្ណី ឌីណា ភេទប្រុស អាយុ២៤ឆ្នាំ មានទីលំនៅភូមិព្រែកឆ្តោរឃុំពាមឯកស្រុកឯកភ្នំខេត្តបាត់ដំបងនិងឈ្មោះភាព វិចិត្រ ភេទប្រុស អាយុ ២៧ឆ្នាំ មានទីលំនៅភូមិបឹងអំពិល ឃុំស្តៅ ស្រុករតនះមណ្ឌលខេត្តបាត់ដំបងទាក់ទងក្នុងករណីលួចទ្រព្យ សម្បត្តិអ្នកដទៃ (លួចសត្វគោ) របស់ជនរងគ្រោះឈ្មោះមៀន យ៉ុន ភេទប្រុ​ស អាយុ៦៦ឆ្នាំមានទីលំនៅក្រុមទី​៣ភូមិករហាលឃុំពាមឯកស្រុកឯកភ្នំខេត្តបាត់ដំបង កាលពីថ្ងៃទី​៩ខែកុម្ភៈ​ឆ្នាំ​២០២៤ វេលាម៉ោង​០០និង៥០នាទីយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី ១០ខែ​ខែកុម្ភៈ​ឆ្នាំ​២០២៤​នៅចំណុចក្រុមទី៣ ភូមិករហាល ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង ។

ឆ្លងតាមចម្លើយសារភាពរបស់ជន សង្ស័យ នៅថ្ងៃដដែល វេលា​ម៉ោ ង១៥និង០០នាទី នៅចំណុចភូមិព្រែកឆ្តោរឃុំពាមឯកស្រុកឯកភ្នំខេត្តបាត់ដំបង សមត្ថកិច្ចបានបន្តប្រតិបត្តិការឃាត់ខ្លួនជនសង្ស័យចំនួ ន០១​នាក់ទៀត ឈ្មោះបឿន ប៉ុន ភេទប្រុស អាយុ២៩ឆ្នាំ មានទីលំ នៅភូមិព្រែកឆ្តោរឃុំពាមឯកស្រុកឯកភ្នំខេត្តបាត់ដំបង។
-វត្ថុតាងដកហូតរួមមាន៖
-រថយន្តចំនួន១គ្រឿងម៉ាកហ៊ីយ៉ាន់ដាយ Hyundai ពណ៌ស ឆ្នាំផលិត ២០០៤ ពាក់ស្លាកលេខ 3A- 36 60 លេខតួKMFG A17A P4C 001102 លេខម៉ាស៊ីន D4DA 4472122។
-ម្សៅក្រាមពណ៌សថ្លាច្រកក្នុងថង់ប្លាស្ទិចពណ៌សថ្លាចំនួន១កូនថង់សង្ស័យមានសារធាតុញៀន។
-សម្ភារះសម្រាប់ប្រើប្រាស់ថ្នាំញៀនមួយចំនួន។
-ទូរស័ព្ទដៃចំនួន២គ្រឿង។
-សត្វគោចំនួន០៧ក្បាល។

នៅចំពោះមុខសមត្ថកិច្ចជនសង័្សយបានឆ្លើយសារភាពថាខ្លួន ពិតជាបានធ្វើសកម្មភាព លួចសត្វគោរបស់ជនរងគ្រោះពិតប្រាកដមែន ហើយកន្លងមកពួកគេធ្លាប់ធ្វើសកម្មភាពលួចសត្វគោជាច្រើនលើកនៅតាមបណ្តាស្រុកផ្សេងៗក្នុងភូមិសាស្រ្តខេត្ត បាត់ដំបង​ ។

បច្ចុប្បន្នសមត្ថកិច្ចបានកសាងសំ ណុំរឿងដើម្បីបញ្ជូនខ្លួនមកកាន់ស្នងការដ្ឋាននគរបាលខេត្ត ចាត់ ការតាមនីតិវិធីច្បាប់៕

អត្ថបទដែលជាប់ទាក់ទង
Open

Close