អភិបាលខេត្តពោធិ៍សាត់ ដឹកនាំកម្លាំង ចុះបង្ក្រាបបទល្មើសកាប់រុករានទន្រ្ទានព្រៃយកដីរដ្ឋដើម្បីធ្វើជាកម្មសិទ្ធក្នុងភូមិសាស្ត្រស្រុកវាលវែង និងស្រុកភ្នំក្រវាញ

ពោធិ៍សាត៖ កាលពីព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ កម្លាំងកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ សហការជាមួយកម្លាំងចម្រុះថ្នាក់ជាតិ ដឹកនាំដោយឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ ជាប្រធានអនុគណៈកម្មការបង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ដោយបានចុះបង្ក្រាបបទល្មើសកាប់រុករានទន្រ្ទានព្រៃយកដីរដ្ឋដើម្បីធ្វើជាកម្មសិទ្ធក្នុងភូមិសាស្ត្រស្រុកវាលវែង និងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

លទ្ធផលបង្រ្កាបបានឃ្លុំដីទុកជាសម្បត្តិរដ្ឋចំនួនន ១៥០,៩៤ហិកតា និងបានឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់។

កសាងសំណុំរឿង និងបញ្ជូនជនសង្ស័យចំនួន១នាក់ ទៅសាលាដំបូងខេត្តពោធិ៍សាត់។

ដកហូត ម៉ាស៊ីនកាត់ស្មៅចំនួន៥គ្រឿង, ម៉ាស៊ីនបាញ់ថ្នាំស្មៅចំនួន២គ្រឿង, ផ្លែឡាមម៉ាស៊ីនង៉ោងចំនួន២ផ្លែ, រុះរើខ្ទមបណ្ដោះអាសន្នចំនួន៣៥រោង, បានកម្ទេចចោលវត្ថុតាងមានរោងប្រក់សង្ក័សីចំនួន១២ខ្នង, រោងតង់កៅស៊ូចំនួន៥ខ្នង, រោងប្រក់ស្លឹកចំនួន១ខ្នង, ដំឡូងមីចំនួន៣៦៨០បាច់, ចេក និងដំឡូងមីចំនួន៣៨៤គុម្ព, បានអប់រំណែនាំប្រជាពលរដ្ឋចំនួន៨នាក់។

បច្ចុប្បន្នវត្ថុតាងប្រគល់ឲ្យជំនាញបរិស្ថានបន្តនីតិវិធី ។

អត្ថបទដែលជាប់ទាក់ទង
Open

Close