ក្រុមក្មេងស្រីទំនើងដែលមានរហស្សនាមក្រុម T.L ត្រូវអស់លក្ខណ៍ជាប់អន្ទាក់សមត្ថកិច្ចស្រុកគិរីវង់ ចំណែកក្រុមឈើទាល C.T ខេត្តកំពត បានគេចខ្លួនបាត់
តាកែវ៖ ដោយបានទទួលបទបញ្ជាពីលោក ឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ និងក្រុមការងារប្រតិបត្តិរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ដែលមានក្រុមក្មេងស្រីទំនើងបង្ហោះរូបភាពបង្កការអុកឡុកនៅទីសាធារណ: កាលពីវេលាម៉ោងប្រហែល១៥ និង០០នាទីនាថ្ងៃសុក្រ៦កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័កព.ស២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ នៅចំណុចសួនបេះដូង ស្ថិតនៅភូមិស្រែរោង ឃុំភ្នំកុង ស្រុកអង្គរជ័យ ខេត្តកំពត បង្កឡើងដោយភាគីម្ខាងមិនស្គាល់អត្តសញ្ញាណមានគ្នា១៥នាក់ ប្រុស១៣នាក់ .ស្រី០២នាក់ បានឈ្លោះទាស់ពាក្យសំដីនឹងគ្នានៅចំណុចសួនបេះដូង ក្រោយមកក៏បានជិះម៉ូតូ០៥គ្រឿង ប្រដាប់ដោយផ្គាក់ ដុំថ្ម និងខ្សែក្រវ៉ាត់ បានជិះម៉ូតូដេញវាយ ទៅភាគីទី២ មានគ្នាចំនួន០៩នាក់ ជិះម៉ូតូ០៣គ្រឿង ដោយភាគីទី២ មានការភ័យខ្លាចក៏បានជិះម៉ូតូធ្លាក់ចូលស្រែតែម្តងមិនបណ្តាលអោយប៉ះពាល់ដល់អាយុជីវិតទេ ។ ក្រោយបានទទួលព័ត៌មានភ្លាមលោកវរសេនីយ៍ឯក ជា សុផល អធិការនគរបាលស្រុកគិរីវង់ បានអញ្ជើញក្រុមការងារប្រតិបត្តិរហ័ស សហការជាមួយលោកអធិការរងព្រហ្មទណ្ឌ ធ្វើការស្រាវជ្រាវករណីខាងលើ និងឃាត់ខ្លួនក្រុមដែលមានរហស្សនាម T.L មានឈ្មោះដូចខាងក្រោម÷
១.ឈ្មោះ ឌី រីហ្សា ភេទស្រី អាយុ២៤ឆ្នាំ រស់នៅភូមិផ្សារ ឃុំភ្នំដិន ស្រុកគិរីវង់ ខេត្តតាកែវ
២.ឈ្មោះ ផាន ស្រីល័ក្ខ ភេទស្រី អាយុ១៩ឆ្នាំ រស់នៅភូមិពោធិខ្វិត ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ ។
៣.ឈ្មោះ លីម ស្រីនីត ភេទស្រី អាយុ២០ឆ្នាំ រស់នៅភូមិពោធិខ្វិត ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ ។
៤.ឈ្មោះ សាន ស្រីមួយ ភេទស្រី អាយុ២០ឆ្នាំ រស់នៅភូមិពោធិខ្វិត ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ។
៥.ឈ្មោះ អ៊ុំ ស្រីលីស ភេទស្រី អាយុ១៥ឆ្នាំ រស់នៅភូមិពោធិខ្វិត ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ ។
៦.ឈ្មោះ អ៊ុំ ស្រីលីន ភេទស្រី អាយុ១៨ឆ្នាំ រស់នៅភូមិពោធិខ្វិត ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ
៧.ឈ្មោះ ផា ចន្រា ភេទស្រី អាយុ១៩ឆ្នាំ រស់នៅភូមិពោធិខ្វិត ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ ។
៨.មិនស្គាល់ឈ្មោះ ភេទស្រី អាយុ អាយុ១៧ឆ្នាំ រស់នៅឃុំព្រៃរំដេង ស្រុកគិរីវង់ ខេត្តតាកែវ និងម្នាក់ទៀតមិនស្គាល់ឈ្មោះ ភេទស្រី អាយុ ប្រហែល១៧ឆ្នាំ រស់នៅឃុំព្រៃរំដេង ស្រុកគិរីវង់ ខេត្តតាកែវ ។
សូមបញ្ជាក់ថា÷ ករណីនេះកើតហេតុនៅខេត្តកំពត ហើយភាគីខាងក្រុមឈើទាល C.T ខេត្តកំពតបានរត់គេចខ្លួនបាត់អស់ ចំណែកក្រុមT.Lភាគីខាងស្រុកគិរីវង់ ត្រូវបានសមត្ថកិច្ចនគរបាលស្រុកអង្គរជ័យ ខេត្តកំពតបញ្ជូនមកដល់ទឹកដីស្រុកគិរីវង់ដោយសុវត្ថិភាព ។ ចំណែកភាគីខាងខេត្តកំពតជាអ្នកផុសវីដេអូធ្វើការឌឺដងគ្នាជាមួយភាគីខាងស្រុកគិរីវង់ ។
បច្ចុប្បន្នសមត្ថកិច្ចយើងបាននាំក្រុមរហស្សនាម T.L ស្រុកគិរីវង់ យកមកធ្វើការសាកសួរ និងអប់រំដើម្បីអោយអាណាព្យាបាលយកទៅអប់រំបន្ត បើមានករណីលើកក្រោយនិងទទួលខុសត្រូវចំពោះមុខច្បាប់ ៕