ល្បែងស៊ីសង ជល់មាន់ អនឡាញ ៨៨ មួយកន្លែង លួចបើកផ្គើន អនុសាសន៍ សម្តេចធិបតី ត្រូវ ប៉ូលិស បង្ក្រាប

ខេត្តតាកែវ ៖  ដោយបានទទួលបទបញ្ជាពីលោក ឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ និងមានការសម្របសម្រួលនីតិវិធីច្បាប់ពីឯកឧត្តម ព្រះរាជអាជ្ញាអមសាលា ដំបូងខេត្តតាកែវ នៅថ្ងៃសុក្រ៦កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័កព.ស២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង ១១:៥០នាទី លោកវរសេនីយ៍ឯក ជា សុផល អធិការនគរបាលស្រុក បានបញ្ជាអោយលោកវរសេនីយ៍ទោ យ៉ាងតារា និងលោកវរសេនីយ៍ត្រី នៅ នី អធិការរង សហការជាមួយកម្លាំងអន្តរាគមន៍ ចុះបង្ក្រាបល្បែងស៊ីសងជល់មាន់អនឡាញ៨៨ មួយកន្លែង ឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ភិន ឈិញ ភេទស្រី អាយុ២០ឆ្នាំ មុខរបរជាបុគ្គលិកអ្នកកាន់កុំព្យូទ័រ ល្បែងជល់មាន់អនឡាញ៨៨ មានទីលំនៅភូមិជ្រោយ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ។

ក្នុងពេលចុះបង្រ្កាបសមត្ថកិច្ច ធ្វើការដកហូតសម្ភារ:វត្ថុតាងរួមមានដូចជា៖
១/.កុំព្យូទ័រលើតុចំនួន០១គ្រឿង
២/.សម្ភារ:សម្រាប់បម្រើអោយមាន់អនឡាញមួយចំនួន ហើយ

សមត្ថកិច្ច បាននាំខ្លួននារីបុគ្គលិក អ្នកកាន់ម៉ាស៊ីន យកមកធ្វើការសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង
Open

Close