ខេត្តព្រះសីហនុ ៖ នារសៀលថ្ងៃសៅរ៍ ១៤រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៤នេះ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ បានដឹកនាំកងកម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ចូលរួមជាមួយគណៈបញ្ជាការឯកភាពខេត្ត ដឹកនាំដោយ ឯកឧត្ដម គួច ចំរេីន ប្រធានគណៈបញ្ជាការឯកភាពខេត្តព្រះសីហនុ ចុះបង្ក្រាបទីតាំងល្បែងសុីសងអត់ច្បាប់ នៅទីតាំង អតីតកាសុីណូ Paradise Island នៅភូមិ៣ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ៕