គំនូសសញ្ញាចរាចរថ្មី ប្រកបដោយគុណភាព សុវត្ថិភាព ចាប់ពីរង្វង់មូលទួលគោក លើកំណាត់ វិថី សម្តេច ប៉ែននុត និងផ្លូវលេខ៣៥៥ រហូតដល់ព្រំប្រទល់បុរីអង្គរ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ
សាលារាជធានីភ្នំពេញ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានធ្វើការគូសគំនូសសញ្ញាចរាចរថ្មី ប្រកបដោយគុណភាព សុវត្ថិភាព ចាប់ពីរង្វង់មូលទួលគោក លើកំណាត់ វិថី សម្តេច ប៉ែននុត និងផ្លូវលេខ៣៥៥ រហូតដល់ព្រំប្រទល់បុរីអង្គរ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ។
គិតត្រឹមថ្ងៃទី៨ មីនា ២០២៤ នេះគម្រោងគូសគំនូសសញ្ញាចរាចរណ៍ថ្មី ចាប់ពីរង្វង់មូលទួលគោក លើកំណាត់វិថី សម្តេច ប៉ែននុត និងផ្លូវលេខ៣៥៥ រហូតដល់ព្រំប្រទល់បុរីអង្គរ ទំនាក់ទំនងចរាចរណ៍ មហាវិថី សហព័ន្ធរុស្សី មហាវិថី ម៉ៅ សេទុង ផ្លូវលេខ៥៩៨ ផ្លូវលេខ ៥៦៦ ផ្លូវលេខ ២៨៩ តំបន់ស្ពានអាកាស៥មករា តំបន់អង់តែនទួលគោក និងតំបន់រង្វង់មូលកាំកូលសុីធី ផ្តើមអនុវត្តន៌ប្រកបដោយសុវត្ថិភាព គុណភាព ។ ព្រមទាំងចូលរួមលើកកំម្ពស់សោភ័ន្ធភាព រាជធានីភ្នំពេញ និងលើកកម្ពស់សុវត្ថិភាពក្នុងការធ្វើចរាចរទៅមកតាមទំនាក់ទំនងផ្លូវធំៗ ផងដែរ ។
សាលារាជធានីភ្នំពេញ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ សំណូមពរដល់ប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរនៅលើដងផ្លូវនានា មហាវិថីផ្សេងៗ ជាពិសេសតាមបណ្តោយខាងលើនេះ សូមមេត្តាចូលរួមគោរពទៅតាមគំនូសសញ្ញាចរាចរណ៍អោយបានត្រឹមត្រូវ ដើម្បីចូលរួមលើកកម្ពស់នីត្យានុកូលភាពជាតិផង និងសោភ័ន្ធភាពរាជធានីភ្នំពេញយើងផងដែរ ។
ម្យ៉ាងវិញទៀតសូមមេត្តាយោគយល់អោយបានច្រើន ដើម្បីអោយបងប្អូនធ្វើដំណើបានស្រួល និងសុវត្តិភាពខ្ពស់ ពេលមកដល់រង្វង់ការដ្ឋាន ក្រុមការងារ ៕