ភ្នំពេញ៖ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានឃើញ អង្គភាពព័ត៌មាន CEN ផ្សព្វផ្សាយព័ត៌មានអំពីបញ្ហាបុគ្គល ភ្ជាប់ជាមួយនឹងឈ្មោះអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និងត្រូវបានបណ្តាញសង្គមផ្សព្វផ្សាយបន្តជាច្រើន។
តាមការពិនិត្យលើខ្លឹមសារដែលបណ្តាញព័ត៌មាន CEN បានផ្សព្វផ្សាយនោះ គឺជារឿងបុគ្គលឯកជន ដែលអាជ្ញាធរមូលដ្ឋានកំពុងដោះស្រាយ។ ជារួម ករណីខាងលេី ពុំមានទាក់ទងនឹងអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មឡេីយ។
អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម សូមស្នើអង្គភាពព័ត៌មាន CEN កុំភ្ជាប់បញ្ហាបុគ្គលឯកជន ជាមួយនឹងអង្គភាពរបស់រដ្ឋ និងស្នើសុំកែសម្រួលខ្លឹមសារដែលបានផ្សព្វផ្សាយនោះ ដើម្បីបង្ហាញអំពីសារព័ត៌មានមួយប្រកបដោយវិជ្ជាជីវៈ និងចៀសវាងការយល់ច្រឡំរបស់មហាជន ដែលធ្វេីឱ្យប៉ះពាល់ដល់កិត្តិយសរបស់អង្គភាពរដ្ឋ។
សូមអរគុណ និងសូមផ្តល់កិច្ចសហការ
ប្រភព: អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម